Skip to content
Ancelotti ចាញ់ប្រកួតបើកឆាកក្នុងលីគកំពូលអឺរ៉ុបតែម្ដងប៉ុណ្ណោះ ក្នុងអាជីពជាគ្រូបង្វឹក
    ទំព័រដើម  »  កីឡាជាតិ

Ancelotti ចាញ់ប្រកួតបើកឆាកក្នុងលីគកំពូលអឺរ៉ុបតែម្ដងប៉ុណ្ណោះ ក្នុងអាជីពជាគ្រូបង្វឹក

Real Madrid ទទួលបាន៣ពិន្ទុយយ៉ាងលំបាក ក្នុងការប្រកួតបើកឆាកក្របខណ្ឌកំពូល La Liga ដោយបានវាយបកយកឈ្នះក្រុមទើបប្រូម៉ូតថ្មី ដោយលទ្ធផល ២-១ ទាំងប្រផុតប្រផើយ កាលពីរាត្រីថ្ងៃអាទិត្យ។

ជ័យជម្នះដែលក្រុមរបស់លោក Carlo Ancelotti ទទួលបានបន្ទាប់ពីពួកគេ ឈ្នះជើងឯក UEFA Super Cup ទល់នឹង Eintracht Frankfurt នៅទីក្រុង Helsinki ដោយលទ្ធផល ២-០។

ការប្រកួតទល់នឹង Almeria ជាការប្រកួតបើកឆាកលីគលើកទី២៧ ក្នុងអាជីពរបស់លោក ហើយអ្វីដែលគួរឱ្យសោកស្ដាយ គ្រូបង្វឹកអ៊ីតាលី បរាជ័យតែមួយប្រកួតប៉ុណ្ណោះ ក្នុងចំណោម២៧ប្រកួតនោះ ហើយទទួលបានជ័យជម្នះ ២១លើក និងស្មើ៥ដង។