Skip to content
ខ្សែការពារក្រុមក្រូអាត ត្រូវបានប្ដូរចេញពីការប្រកួត ក្រោយពេលដឹងថាបានឆ្លងកូវីដ១៩
    ទំព័រដើម  »  កីឡាអន្តរជាតិ

ខ្សែការពារក្រុមក្រូអាត ត្រូវបានប្ដូរចេញពីការប្រកួត ក្រោយពេលដឹងថាបានឆ្លងកូវីដ១៩

ខ្សែការពារកណ្ដាល Domagoj Vida របស់ក្រុមជម្រើសជាតិក្រូអាត ត្រូវបានប្ដូរចេញ នៅក្នុងវគ្គទី១ នៅក្នុងការប្រកួតមិត្តភាពទល់នឹង ទួរគី ក្រោយរកឃើញថា រូបគេបានឆ្លងវីរុសកូរ៉ូណា។

តាមពិតទៅ Vida និងមិត្តរួមក្រុមដទៃទៀត បានធ្វើការតេស្ដឃើញអវិជ្ជមានកាលពីថ្ងៃចន្ទ ប៉ុន្ដែលទ្ធផលនៃការតេស្ដពេលព្រឹកថ្ងៃដែលត្រូវប្រកួត ខ្សែការពារវ័យ៣១ឆ្នាំទទួលបានវិជ្ជមាន ក្រោយការប្រកួតបានចាប់ផ្ដើម។

ដើម្បីជាការទប់ស្កាត់ កីឡាកររបស់ក្រុម Besiktas រូបនេះ ត្រូវបានប្ដូរចេញក្នុងវគ្គទី១ ហើយត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ក្រោយរកឃើញថាបានឆ្លងកូវីដ១៩។

ក្រុមជើងឯករង World Cup ២០១៨ ត្រូវបានទួរគីនាំមុខ ២គ្រាប់មុន ប៉ុន្ដែពួកគេមានឱកាសក្នុងការតាមស្មើវិញ ៣-៣ ដែលជាលទ្ធផលក្រោយចប់ការប្រកួត៕