Skip to content
កីឡាករ៩រូប អាចនឹងចាកចេញពី Man Utd មុនពេលទីផ្សារដោះដូរបិទទ្វារ
    ទំព័រដើម  »  កីឡាជាតិ

កីឡាករ៩រូប អាចនឹងចាកចេញពី Man Utd មុនពេលទីផ្សារដោះដូរបិទទ្វារ

អ្នកចាត់ការរបស់ Manchester United លោក Erik ten Hag កំពុងពិចារណាចំពោះអនាគតកីឡាករ៩នាក់ មុនពេលទីផ្សារដោះដូររដូវក្ដៅនេះបិទដំណើរការ។

លោក Ten Hag បានធ្វើការសម្រេចចិត្តយ៉ាងគួរឱ្យភ្ញាក់ផ្អើលចំពោះជម្រើស១១នាក់ដែលលេងនៅក្នុងការប្រកួតទល់ Liverpool កាលពីថ្ងៃចន្ទ ដោយបានដក ខ្សែប្រយុទ្ធ Cristiano Ronaldo និង ប្រធានក្រុម Harry Maguire ឱ្យអង្គុយបម្រុង។

ប៉ុន្ដែការសម្រេចចិត្តរបស់អ្នកចាត់ការហូឡង់រូបនេះ ទទួលបានផលវិជ្ជមានត្រលប់មកវិញ ដោយក្រុមបិសាចក្រហម ទទួលបានជ័យជម្នះលើ Liverpool ២-១។ ហើយវាអាចបង្ហាញឱ្យឃើញថា អ្នកចាត់ការវ័យ៥២ឆ្នាំ អាចមានគម្រោងផ្លាស់ប្ដូរក្រុមទ្រង់ទ្រាយធំ ក្នុងរដូវកាលនេះ ដែលអាច ដែលនាំឱ្យកីឡារកនៅក្នុងក្រុមមួយចំនួនត្រូវចាកចេញ។