Skip to content
Varane ប្រាប់ពីហេតុផលតែមួយគត់ដែល Casemiro ផ្លាស់ទៅ Man Utd
    ទំព័រដើម  »  កីឡាជាតិ

Varane ប្រាប់ពីហេតុផលតែមួយគត់ដែល Casemiro ផ្លាស់ទៅ Man Utd

ខ្សែការពារ Raphael Varane បានបង្ហាញអារម្មណ៍រីករាយ ចំពោះវត្តមានរបស់ Casemiro ក្នុងការផ្លាស់មកចូលរួម Manchester United យ៉ាងគួរឱ្យភ្ញាក់ផ្អើលកាលពីថ្មីៗនេះ។

កីឡាករបារាំង Varane នឹងលេងជាមួយអតីតមិត្តរួមក្រុម Real Madrid ជាថ្មីនៅទឹកដី Old Trafford ហើយគេបានពន្យល់ហេតុផលតែមួយគត់ដែលនាំឱ្យ Casemiro សម្រេចចិត្តចែកផ្លូវគ្នាជាមួយក្លិបជើងឯកអឺរ៉ុប១៤សម័យមកចូលរួម Man Utd។

ម្ចាស់ពាន World Cup 2018 រូបនេះ បានថ្លែងប្រាប់ សារព័ត៌មាន PA ថា៖ “ពិតជារីករាយណាស់ ខ្ញុំដឹងពីគុណភាពរបស់គាត់ច្បាស់ណាស់។ គាត់អាចនាំយកនូវតុល្យភាពនៅក្នុងក្រុម រួមជាមួយស្មារតីរបស់គាត់”។

“គាត់ជាអ្នកប្រយុទ្ធ ដូច្នេះខ្ញុំគិតថាគាត់នឹងរីករាយកជាមួយបាល់ទាត់អង់គ្លេស។ ខ្ញុំស្គាល់គាត់ច្បាស់”។

“គាត់ត្រូវការការប្រកួតប្រជែងថ្មី។ ខ្ញុំដឹងថា នេះជាហេតុផលពិតប្រាកដដែលគាត់ជ្រើសរើសក្លិបនេះ។ វាជាដំណើរការស្រដៀងទៅនឹងអ្វីដែលខ្ញុំធ្លាប់បានធ្វើ ដូច្នេះខ្ញុំជូនពរគាត់ឱ្យសំណាងល្អ ហើយខ្ញុំបាននិយាយជាមួយគាត់ច្រើនណាស់ ប៉ុន្ដែគាត់មិនត្រូវការខ្ញុំដើម្បីធ្វើការសម្រេចចិត្តទេ”៕