Skip to content
ក្រុមកីឡាថាសហោះភ្នំពេញបញ្ចប់បេសកកម្មនៅប្រទេសថៃប្រកបដោយភាពវិជ្ជមាន
    ទំព័រដើម  »  កីឡាជាតិ  »  ផ្សេងៗ

ក្រុមកីឡាថាសហោះភ្នំពេញបញ្ចប់បេសកកម្មនៅប្រទេសថៃប្រកបដោយភាពវិជ្ជមាន

ក្រុមកីឡាថាសហោះនៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញបានបញ្ចប់បេសកកម្មចូលរួមព្រឹត្តិការណ៍ 1st Thailand Invitational 2022 ក្នុងខេត្តនគរបឋម ប្រទេសថៃហើយ និងបានធ្វើមាតុភូមិនិវត្តន៍ដល់ទឹកដីកំណើតវិញនៅរសៀលថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២ នេះ។


ទោះធ្វើមិនសូវបានល្អក្នុងជំនួបជាមួយក្រុមខ្លាំងផ្សេងៗដូចជា ម៉ាឡេស៊ី និងហ្វីលីពីន ជាដើមនោះ ក្រុមថាសហោះភ្នំពេញក៏បានស្គាល់ជ័យជម្នះដែរ ដោយអាចឈ្នះក្រុមម្ចាស់ផ្ទះ Thailand B បានក្នុងថ្ងៃទី០២។