Skip to content
Antony ជាកីឡាករប្រេស៊ីលទី១ដែលរកគ្រាប់បាល់ក្នុងការបង្ហាញខ្លួនលើកដំបូងនៅ PL
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Antony ជាកីឡាករប្រេស៊ីលទី១ដែលរកគ្រាប់បាល់ក្នុងការបង្ហាញខ្លួនលើកដំបូងនៅ PL

ខ្សែប្រយុទ្ធ Antony បានសាងកំណត់ត្រាពិសេសមួយ ក្នុងថ្ងៃបង្ហាញខ្លួនលើកដំបូងសម្រាប់ Manchester United ក្នុងជ័យជម្នះលើ Arsenal ដោយលទ្ធផល ៣-១ ដោយគេត្រូវការពេលតែ៣៥នាទីប៉ុណ្ណោះ ដើម្បីអាចរកគ្រាប់បាល់បញ្ចូលទីសម្រាប់ក្រុមថ្មីរបស់ខ្លួន។

ហើយខ្សែប្រយុទ្ធជាកីឡាករប្រេស៊ីលទី១ ដែលអាចរកគ្រាប់បាល់ក្នុងការបង្ហាញខ្លួនលើកដំបូងនៅ Premier League ក្រោយផ្លាស់មកកាន់ទឹកដី Old Trafford ពីក្លិប Ajax ក្នុងតម្លៃ៩៥លានអឺរ៉ូ ដោយបានរកគ្រាប់បាល់បើកឆាកសម្រាប់ក្រុមលោក Erik ten Hag ក្នុងវគ្គទី១ ពីការបញ្ជូនដោយមិត្តរួមក្រុម Marcus Rashford។