Skip to content
Ancelotti បញ្ជាក់ថា Hazard នឹងលេងក្នុងជម្រើសដំបូងសម្រាប់ Real Madrid ទល់ Mallorca
    ទំព័រដើម  »  កីឡាជាតិ

Ancelotti បញ្ជាក់ថា Hazard នឹងលេងក្នុងជម្រើសដំបូងសម្រាប់ Real Madrid ទល់ Mallorca

Eden Hazard នឹងបង្ហាញខ្លួន ក្នុងជម្រើស១១នាក់ដំបូងសម្រាប់ Real Madrid ក្នុងជំនួបទល់ Mallorca នាថ្ងៃអាទិត្យ នេះបើយោងតាមការបញ្ជាក់ពីអ្នកចាត់ការ Carlo Ancelotti។

ម្ចាស់អាវលេខ៧របស់ក្រុមអធិរាជសរូបនេះ ខានលេងក្នុងជម្រើស១១នាក់ដំបូងជាច្រើនខែមកហើយ ពោលគឺចាប់តាំងពីខែមករា ឆ្នាំ២០២២ មក។

សូមរំឭកថា Hazard ត្រូវបានប្ដូរចូលនៅនាទីទី៣០ ជំនួស Karim Benzema អំឡុងការប្រកួតដែល Real Madrid យកឈ្នះ Celtic ដោយលទ្ធផល ០-៣ នៅ UEFA Champions League ដោយគេរកគ្រាប់បាល់បានមួយគ្រាប់ និងបញ្ជូនឱ្យ Luka Modric ស៊ុតចូលមួយគ្រាប់ផងដែរ៕