Skip to content
ក្រុម Barcelona របស់ Xavi តាមស្មើកំណត់ត្រាឈ្នះក្រៅដីរបស់ Zidane
    ទំព័រដើម  »  កីឡាជាតិ

ក្រុម Barcelona របស់ Xavi តាមស្មើកំណត់ត្រាឈ្នះក្រៅដីរបស់ Zidane

C Barcelona ចាប់ផ្ដើមកែប្រែមុខមាត់ឱ្យប្រសើរជាងមុន ចាប់តាំងពីលោក Xavi Hernandez ចូលកាន់តួនាទី ជាពិសេសការប្រកួតនៅក្រៅទឹកដី។

ក្នុងជ័យជម្នះដ៏ធំទល់នឹង Cadiz ជាការលេងក្រៅទឹកដីសរុប១៧លើក ដោយមិនទទួលបរាជ័យនៅក្នុងលីគ។ ក្រុមរបស់លោក Xavi ឈ្នះ១២ប្រកួត និងស្មើ៥លើក។

ដូច្នេះមានន័យថាក្រុមរបស់អ្នកចាត់ការរូបនេះ បានតាមស្មើកំណត់ត្រាចាស់របស់អតីតគ្រូបង្វឹក Real Madrid លោក Zinedine Zidane កាលពីឆ្នាំ២០១៦។ គ្រូបង្វឹកបារាំងរូបនេះ បានចូលកាន់តួនាទីនៅពាក់កណ្ដាលរដូវកាល ក្នុងខែមករា។