Skip to content
កំពូលអ្នកកីឡាកាស John Cena បង្ហើប អារម្មណ៍សម្ងាត់ទាក់ទងនឹង Spurs និង Ronaldo
    ទំព័រដើម  »  កីឡាជាតិ  »  បាល់ទាត់

កំពូលអ្នកកីឡាកាស John Cena បង្ហើប អារម្មណ៍សម្ងាត់ទាក់ទងនឹង Spurs និង Ronaldo

John Cena គឺជាកំពូលអ្នកកីឡាកាស ដែលមានប្រជាប្រិយភាពបំផុតក្នុងប្រវត្តិសាស្រ្ដWWE។ Cena នៅតែត្រូវបានគេចាត់ជាតួអង្គសម្ដែងដ៏ល្បីម្នាក់របស់ WWE ទោះបីជារូបគេ មិនបន្តសម្ដែងឲ្យក្រុមហ៊ុន មួយនេះទៀតក៏ដោយ។ បច្ចុប្បន្ននេះ John Cena កំពុងតែមមាញឹកក្នុងអាជីពជាតារាភាពយន្ត ហើយរូបគេគ្រាន់តែបង្ហាញមុខនៅក្នុងកម្មវីធីធំៗ របស់ ស្ថាប័ន WWE ម្ដងម្កាលតែប៉ុណ្ណោះ។ ការប្រកួត WWE ចុងក្រោយរបស់ Cena គឺទល់នឹង Roman Reigns នៅ SummerSlam 2021។

ថ្មីៗនេះ Cena បានបង្ហាញខ្លួននៅលើសង្វៀន RAW ដើម្បីអបអរខួបលើកទី20 ហើយគេបាននិយាយថារូបគេមិនបានបញ្ចប់អាជីពជាអ្នកសម្ដែងកីឡាកាសនោះទេ។ កាលពីដើមខែមិថុនាមានការរំពឹងទុកថា Cena នឹងប្រឈមមុខនឹង Theory នៅ SummerSlam ប៉ុន្តែវាប្រហែលមិនកើតឡើងនោះទេ ដោយសារតែ Cena ជាប់រវល់ក្នុងអាជីពភាពយន្ត។

ត្រលប់ទៅឆ្នាំ ២០០៨ ខណៈកំពុងនិយាយជាមួយ Mark Lawrenson លោក John Cena ធ្លាប់បានបង្ហើបថា Tottenham គឺជាក្រុមបាល់ទាត់ដែលលោកចូលចិត្ត។ លោកបាននិយាយក្នុងព្រឹត្តិការណ៍ WWE ដែលធ្វើឡើងនៅក្នុងទីក្រុង London កាលពីឆ្នាំ 2008 ថាលោកទទួលបានឱកាស ទស្សនាកីឡដ្ឋានរបស់ Tottenham ដោយផ្ទាល់ ហើយមានសំណាងណាស់បានឈានជើងជាន់ទីលាន ដោយសារតែស្ថិតនៅកណ្តាលទីក្រុង និង មានលក្ខណៈស្រដៀងកីឡដ្ឋាន Baseball ចាស់ Cena ពិតជាចូលចិត្តណាស់។ John Cena បានអះអាងថា Tottenham ជាក្រុមបាល់ទាត់បុរសដ៏អស្ចារ្យ។ លោកក៏បានលើកឡើងផងដែរថា ការជួបជាមួយលោុក Juande Ramos ដែលជាអតីតគ្រូបង្វឹករបស់Tottenham កាលណោះ គឺជាបទពិសោធដ៏អស្ចារ្យមួយផងដែរ។

ទាក់ទិននឹងកីឡាករបាល់ទាត់វិញ John Cena បានប្រកាសថា Cristiano Ronaldo គឺជាកីឡាករបាល់ទាត់ដែលលោកចូលចិត្ត។

តាមការបកស្រាយ John Cena ថាប្រសិនជាលោកត្រូវនិយាយអំពីកីឡាករបាល់ទាត់ដ៏ល្បីណាម្នាក់ លោកនឹងចាប់ផ្តើមនិងបញ្ចប់ជាមួយនឹងឈ្មោះ Cristiano Ronaldo ។

“ប្រសិនបើខ្ញុំត្រូវដាក់ឈ្មោះកីឡាករបាល់ទាត់ល្បីៗមួយចំនួន ខ្ញុំនឹងចាប់ផ្តើម និងបញ្ចប់ជាមួយនឹងឈ្មោះ Cristiano Ronaldo ។ វាជាការពិត៕”