Skip to content
Jordan Henderson បង្ហើបពីគម្រោងចូលនិវត្តពីក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស
    ទំព័រដើម  »  កីឡាអន្តរជាតិ

Jordan Henderson បង្ហើបពីគម្រោងចូលនិវត្តពីក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស

ខ្សែបម្រើរបស់ហង្សក្រហម Liverpool កីឡាករ Jordan Henderson គ្មានគម្រោងបោះបង់ចោលក្តីស្រមៃក្នុងការជួយអង់គ្លេសឡើយដោយរូបគេនៅតែចង់ពាក់អាវជម្រើសជាតិប្រសិនបើប្រទេសរបស់គេនៅតែត្រូវការរូបគេឲ្យជួយ។

មនុស្សជាច្រើនបានគិតថា World Cup 2022 Qatar អាចជាការចូលរួមលើកចុងក្រោយហើយសម្រាប់កីឡាករវ័យ៣២ឆ្នាំរូបនេះជាមួយក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស។ប៉ុន្តែប្រធានក្រុម Liverpool រូបនេះបាននិយាយថារូបគេអាចលេងបានយូរជាងនេះទៀតសម្រាប់អាជីពបាល់ទាត់ជាមួយក្រុមជម្រើសជាតិ។

Henderson ដែលអាចនឹងបង្ហាញខ្លួនលើកទី៧០ប្រកួតនៅពេលដែលអង់គ្លេសជួបជាមួយនឹងអ៊ីតាលីក្នុងការប្រកួត Nations League នាទីក្រុង Milan នៅយប់ថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០២២ ដោយរូបគេបានដាក់ក្តីសង្ឃឹមខ្ពស់ក្នុងការជួយជម្រើសជាតិអង់គ្លេសឲ្យឈ្នះការប្រកួតហើយដើម្បីធានាថារូបគេនឹងមានកៅអីមួយហោះទៅប្រទេស Qatar ជាមួយក្រុមជម្រើសជាតិរបស់គេនៅចុងឆ្នាំនេះ។

កីឡាករវ័យ៣២ឆ្នាំរូបនេះបាននិយាយថា៖ “រាល់ការកោះហៅទៅចូលរួមជាមួយជម្រើសជាតិគឺជាកិត្តិយសនិងជាសមិទ្ធិផលដ៏ធំធេងបំផុតហើយខ្ញុំតែងតែចង់មកទីនេះនិងជាផ្នែកមួយរបស់ក្រុមឲ្យបានយូរយូរបំផុត ខ្ញុំពិតជារីករាយណាស់។កាលនៅពីក្មេងខ្ញុំតែងតែមានក្តីសុបិនលេងឲ្យជម្រើសជាតិអង់គ្លេស។វាជាសុបិនដ៏ធំមួយសម្រាប់ខ្ញុំដែលមិនអាចផ្លាស់ប្តូរបានហើយខ្ញុំចង់លេងឲ្យបានយូរតាមដែលអាចធ្វើទៅបាន”។

“ពេលវេលាបានកន្លងផុតទៅច្រើនហើយខ្ញុំក៏ទទួលបានបទពិសោធន៍កាន់តែច្រើនប៉ុន្តែវាមិនបានផ្លាស់ប្តូរអារម្មណ៍រំភើបដែលខ្ញុំមានពេលបានពាក់អាវអង់គ្លេសនោះទេ។ខ្ញុំបានមើលទៅកីឡាករមួយចំនួនដោយនៅអាយុ 36 និង 37 ឆ្នាំពួកគេនៅតែអាចបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិបរបស់គេដូច្នេះវាអាស្រ័យទៅលើរាងកាយនិងទម្រង់លេងរបស់យើងទេ។ខ្ញុំគិតថាកាលពីរដូវកាលមុន ខ្ញុំបានបង្ហាញខ្លួនច្រើនលើទីលានដូចនេះរាងកាយមិនមែនជាបញ្ហាទេហើយខ្ញុំពិតជារំភើបដែលបាននៅទីនេះជាមួយក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស”។Henderson បានបន្ថែម។

តើ Henderson អាចនឹងជាប់ឈ្មោះដោយស្វ័យប្រវត្តិជាមួយអង់គ្លេសក្នុងការប្រកួត World Cup នៅប្រទេសកាតាទេ?

“បើសិនជាមិនមានបញ្ហាអ្វីទេច្បាស់ណាស់ខ្ញុំប្រហែលជាអាចនឹងចូលរួមហើយខ្ញុំតែងតែរីករាយចំពោះការកោះហៅ។ខ្ញុំចង់នៅទីនេះហើយខ្ញុំចង់បង្ហាញថាខ្ញុំអាចជួយក្រុមឲ្យទទួលបានជោគជ័យ។សម្រាប់រូបខ្ញុំវាគ្មានហេតុផលអ្វីដែលត្រូវគិតពីរឿងនេះនោះទេ”។Herndeson បានឆ្លើយ។

Jordan Hendersond ដែលទើបតែជាសះស្បើយពីបញ្ហារបួសសរសៃពួរហើយបានធ្វើឲ្យរូបគេខកខានជួយ Liverpool អស់រយៈពេលបីសប្ដាហ៍មកហើយត្រូវបានកោះហៅឲ្យចូលរួមជាមួយក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសដើម្បីត្រៀមធ្វើការប្រកួតក្នុងពានរង្វាន់ Nations League។

បន្ទាប់ពីជាពីរបួសវិញរូបគេបាននិយាយាថា៖”ខ្ញុំមានអារម្មណ៍ថារាងកាយរបស់ខ្ញុំកំពុងស្ថិតនៅកន្លែងដ៏ល្អមួយ។នៅក្នុងការប្រកួតខ្ញុំតែងតែបង្ហាញពីឆន្ទៈលេងក្នុងការជួយក្រុមឲទទួលបានជ័យជំនះហើយនេះជាអ្វីដែលខ្ញុំត្រូវធ្វើនៅក្នុងទីលានប្រកួត។ខ្ញុំមិនដែលផឹកស្រាទេតាំងពីក្មេងមក ខ្ញុំញាំតែរបស់ណាដែលត្រឹមត្រូវតែប៉ុណ្ណោះ។ខ្ញុំមិនដែលចង់ចេញទៅផឹកស្រាឬគិតសូម្បីតែធ្វើវា”។

កីឡាករជម្រើសជាតិអង់គ្លេសរូបនេះត្រូវបានគេមើលឃើញថាមិនមែនជាផ្នែកមួយនៃការធ្វើមិនបានល្អរបស់ក្រុមជម្រើសជាតិអង់គ្លេសនៅក្នុងខែមិថុនាឡើយពោលគឺលេង៤ប្រកួតដោយមិនស្គាល់ពាក្យថាឈ្នះសោះ។

ប៉ន្តែHendersonនៅតែជឿជាក់ថាក្រុមនឹងធ្វើបានល្អវិញនៅពេលខាងមុខដោយបានបន្ថែមថា៖”ខ្ញុំគិតថាក្នុងក្រុមរបស់យើងនឹងរៀនបានច្រើនពីកំហុសដែលយើងបានប្រព្រឹត្តហើយឥឡូវនេះយើងត្រូវស្វែងយល់ពីវាដើម្បីត្រៀមលក្ខណៈសម្រាប់ការប្រកួត World Cup ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗការមុខនេះ”។