Skip to content
De Gea ថាខ្លួនប៊ិះនឹងចូលរួមជាមួយ Wigan មុនផ្លាស់មក Man Utd
    ទំព័រដើម  »  កីឡាអន្តរជាតិ

De Gea ថាខ្លួនប៊ិះនឹងចូលរួមជាមួយ Wigan មុនផ្លាស់មក Man Utd

David de Gea បាននិយាយថាខ្លួនកៀកនឹងចុះកុងត្រាផ្ទេរទៅចូលរួមជាមួយ Wigan athletic ទៅហើយមុនពេលចាកចេញពី Atletico Madrid ទៅចូលរួមជាមួយ Manchester United កាលពីឆ្នាំ2011។

អាជីពបាល់ទាត់របស់ De Gea នៅ Premier League ប្រហែលជាអាចនឹងមិនដូចសព្វថ្ងៃនេះប្រសិនបើពេលនោះរូបគេផ្លាស់ទៅចូលរួមជាមួយលោក Roberto Martinez នៅ Wigan ជាជាងទៅចូលរួមជាមួយ Man Utd ដែលស្ថិតក្រោមការដឹងនាំរបស់ Sir  Alex Ferguson។

កីឡាករសញ្ជតិអេស្ប៉ាញរូបនេះបានឈ្នះពានរង្វាន់ជាមួយ Man Utd នៅរដូវកាលទីពីររបស់ខ្លួនហើយតាំងពីពេលនោះមករូបគេក៏ជាប់ជាអ្នកចាំទីដៃទី១រហូតដល់បច្ចុបន្បខណៈដែល Wigan បានធ្លាក់ទៅលេងនៅ League One ក្នុងពេលនោះ(2012-2013)។

កីឡាករវ័យ 31ឆ្នាំរូបនេះបានរំលឹករឿងដែលរូបគេកៀកនឹងចូលរួមជាមួយ Robeto Martinez មុនពេលផ្លាស់ទៅ Man Utd និងមូលហេតុដែលរារាំងរូបគេមិនឲ្យផ្លាស់ទៅចូលរួម។

De Gea បានប្រាប់ BT Sports ថា៖ “ពេលនោះខ្ញុំនៅ Atletico Madrid ហើយវាក៏ជារដូវកាលដែលខ្ញុំបានបង្ហាញខ្លួនលើកដំបូងផងដែរឲ្យក្លិប។ខ្ញុំចាំបានថាពេលនោះខ្ញុំដូចជាអ្នកចាំទីដៃទី៣ហើយមិនត្រូវបានគេរាប់បញ្ចូលក្នុងក្រុមទេគ្រាន់តែបានហ្វឹកហ្វាត់ប៉ុន្តែមិនមានអ្វីលើសនឹងទេ។ដូច្នេះ Wigan បានទាក់ទងមកខ្ញុំដើម្បីនាំយកខ្ញុំទៅចូលរួមជាមួយពួកគេហើយពេលនោះខ្ញុំរៀបនឹងចុះកុងត្រាផ្លាស់ទៅចូលរួមទៅហើយ”។

រូបគេបានបន្ថែមពីមូលហេតុក្នុងការបដិសេធមិនទៅចូលរួមជាមួយ Wigan៖”ខ្ញុំហៀបនឹងទៅ Wigan ប៉ុន្តែខ្ញុំចង់បន្តអាជីពនៅ Atletico បន្តិចទៀតសិនហើយនឹងចាប់យកឱកាសនេះនៅពេលក្រោយវិញ។ក្របខណ្ឌ Premier League ជាលីគដ៏ល្អមួយហើយវាជាទីកន្លែងដែលខ្ញុំចង់ទៅលេងនៅក្នុងអាជីពបាល់ទាត់របស់ខ្ញុំ។ឥឡូវនេះមិនមែនជាពេលដែលខ្ញុំត្រូវទៅនោះទេ”។

នៅរដូវកាលនោះ(2012-2013) Wigan បានឈ្នះពានរង្វាន់ FA Cup ប៉ុន្តែទោះជាយ៉ាងណាការធ្វើមិនបានល្អនៅក្នុងលីគបានធ្វើឲ្យពួកគេត្រូវធ្លាក់ទៅលេងនៅលីគលំដាប់ទី២នៅរដូវកាលបន្ទាប់។

អ្នកចាំទីជម្រើសជាតិអេស្ប៉ាញរូបនេះបានផ្លាស់ទៅជារូមជាមួយ Man United ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ ជាមួយតម្លៃខ្លួន18.9លានផោនកាលពីឆ្នាំ២០១១ហើយនៅពេលនោះរូបគេក៏បានក្លាយជាអ្នកចាំទីដែលមានតម្លៃផ្ទេរថ្លៃបំផុតលំដាប់ទី2ផងដែរ។

សម្រាប់ការចុះហត្ថលេខាលើ De Gea គ្រូបង្វឹក Alex Ferguson បានសម្លឹងឃើញពីសក្តានុពលរយៈពេលវែងរបស់រូបគេក្នុងការជំនួយតំណែង Edwin van der Sar។

Sir Alex បាននិយាយថា៖ “ De gea ជាអ្នកចាំទីវ័យក្មេងដែលមានភាព រហ័សរហួន មានការរៀបចំបានល្អហើយវត្តមានរបស់គេនឹងក្លាយជាអ្នកជំនួយតំណែងដ៏ឆ្នើមរបស់ Van der Sar។យើងបានស្វែងរកកីឡាកររូបណាដែលមានសមត្ថភាពប្រហាក់ប្រហែលនឹង Edwin ដោយសារតែរូបគេជាអ្នកចាំទីដែលមានភាពស្ងប់ស្ងាត់និងការរៀបចំជំហរទីតាំងបានល្អ”៕