Skip to content
Maguire ចេញមុខសូមទោសចំពោះកំហុសពេលប្រកួតទល់អាល្លឺម៉ង់
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Maguire ចេញមុខសូមទោសចំពោះកំហុសពេលប្រកួតទល់អាល្លឺម៉ង់

ខ្សែការពារ Harry Maguire បាននិយាយសូមទោសចំពោះកំហុសដែលគេបានបង្កឡើង ក្នុងការប្រកួតរបស់ក្រុមអង់គ្លេស ទល់នឹងអាល្លឺម៉ង់ នាថ្ងៃចន្ទ ទី២៦ ខែកញ្ញា ដែលទីបំផុតទៅក្រុមទាំងពីចែកគ្នាមួយពិន្ទុជាមួយនឹងលទ្ធផល ៣-៣។

Maguire មិនសូវបានបង្ហាញខ្លួនក្នុងជម្រើសដំបូងនៃការប្រកួតសម្រាប់ Man Utd នោះទេ មួយរយៈចុងក្រោយ ដោយភាគច្រើនគេអង្គុយបម្រុង ប៉ុន្ដែគេទទួលបានឱកាសក្នុងការលេងក្នុងជម្រើស១១នាក់ សម្រាប់ក្រុមលោក Gareth Southgate។ ទន្ទឹមនឹងនោះ ខ្សែការពាររូបនេះ ទទួលរងការរិះគន់យ៉ាងចាស់ដៃ ចំពោះការបង្ហាញសមត្ថភាពរបស់គេ ក្នុងពីរប្រកួតចុងក្រោយឱ្យក្រុមតោកំណាចអង់គ្លេស។