Skip to content
បឹងកេតនិងវិសាខាបើកការនាំមុខជើងទី១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេច ហ៊ុន សែន
    ទំព័រដើម  »  កីឡាជាតិ

បឹងកេតនិងវិសាខាបើកការនាំមុខជើងទី១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេច ហ៊ុន សែន

ក្រុមបឹងកេតនិងក្រុមវិសាខាបានទទួលជ័យជំនះរៀងៗខ្លួនក្នុងជើងទី១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ ។ដោយក្រុមបឹងកេតដើរតួរជាក្រុមម្ចាក់ផ្ទះបើកកីឡដ្ឋាន Cambodia Airway ទទួលស្វាគមន៏ក្រុមអគ្គីសនីកម្ពុជា និង ក្រុមវិសាខាជាក្រុមភ្ញៀវទៅសួរសុខទុក ក្រុមភ្នំពេញក្រោន ដល់កីឡដ្ឋាន Smart RSN។

ក្នុងវគ្គទី១ ក្រុមម្ចាក់ផ្ទះបឹងកេតបានបើកការនាំមុខ ១ ទល់នឹង ០ដោយកីឡាករ សេត រ៉ស៊ីប នៅនាទី២២ ក្រោយពីបញ្ចូនបាល់ដោយកីឡាករ ជា វេសលី ទៅឲ្យ រ៉ស៊ីបសុតមួយឆ្វេងពីមុខប្រអប់គ្រោះថ្នាក់ ផុតដៃអ្នកចាំទីក្រុមអគ្គីសនីកម្ពុជា។ មិនយូរប៉ុន្នាន ៣នាទីបន្ទាប់ បឹងកេតបានរកគ្រាប់បាល់១គ្រាប់បន្ថែមទៀតដោយកីឡាករ ម្នាក់អាវលេខ១០ បឹងកេត ម៉ាត់ នូរុន បន្ទាប់ពីសហការគ្នាយ៉ាងល្អដោយ សាន គីមហេង។បញ្ចូនបាល់កាត់ពីមុខតំបន់គ្រោះថ្នាក់ ទៅដល់ ឱ ភារុន រួចក៏ទម្លាក់ជើងស្ដាំឲ្យ ម៉ាត់ នូរុណ ទប់ជើងស្ដាំ រួចពែងជើងឆ្វេងពេញទំហឹង រកបានគ្រាប់ទី២ នៅនាទីទី២៥ ។ ក្នុងវគ្គទី១ នេះ ក្រុមភ្ញៀវអគ្គីសនីកម្ពុជាក៏បានវាយសម្រុកជាបន្តបន្ទាប់ ប៉ុន្ដែមិនអាចធ្វើអ្វីបានទៅលើកក្រុមបឹងកេតឡើយ។ចប់តង់ទី១ ក្រុមបឹងកេតនាំមុខអគ្គីសនីកម្ពុជាដោយលទ្ធផល ២-០។

រូបភាពបឹងកេត

ចូលដល់វគ្គទី២ បន្ទាប់ពីក្រុមបឹងកេតនាំមុខ ២-០ គ្រូបង្គោលអគ្គីសនីកម្ពុជាលោក គ្រូទុំសារ៉ាយ បានផ្លាស់ប្ដូរកីឡាករមួយចំនួន ក្រោយមានការរំខានពី អាកាសធាតុ ពិសេសគឺការផ្លាស់ប្ដូរអ្នកចាំទីដោយ សំ សុគន្ធដារាចេញ ជំនួសដោយអ្នកចាំទី ទូច សារ៉ូត។ ភ្លៀងធ្លាក់យ៉ាងជោគជាំម ត្រឹមនាទី៥១ មក ធ្វើឲ្យទីលានមានសភាពដក់ទឹក នាំអោយក្រុមទាំងពីរបម្រែបម្រួលនូវតាក់ទិកលេង ក្រុមទាំងសងខាងបឹងកេត និងក្រុមភ្ញៀវអគ្គីសនីកម្ពុជា។ បន្ទាប់ពីមានភ្ញៀវធ្លាក់និងការនាំមុខពីសំណាក់ក្រុមម្ចាក់ផ្ទះមក ក្រុមអគ្គីសនីកម្ពុជា បានដាក់វាយសម្រុកផ្ទួនៗ ប៉ុន្ដែមិនអាចធ្វើអ្វីក្រុមបឹងកេតបានឡើយ។ លុះដល់នាទី៩០+៣ ទៅហើយ ក្រុមបឹងកេតបានវាយបកមកវិញ ដោយមួយជើងស្ដាំបន្ថែមពី ម៉ាត់ នូរុណ ដដែលរកបានគ្រាប់ទី២ របស់ខ្លួន ក្រោយពី សៀង ចាន់ធា សុតមួយជើងស្ដាំទះចេញពីអ្នកចាំទី មកដល់ម៉ាត់ នូរុណ រកគ្រាប់បាល់ទី៣ឲ្យ បឹងកេត។ មិនយូរប៉ុន្នា្ននអាជ្ញាកណ្ដាលបានផ្លុំកញ្ចែរបញ្ចប់ការប្រកួត បឹងកេតយកឈ្នះក្រុមអគ្គីសនីកម្ពុជាដោយលទ្ធផល ៣-០។

រូបភាពបឹងកេត

ចំនែកការប្រកួតនៅកីឡដ្ឋាន Smart RSN នោះវិញក្រុមភ្ញៀវ វិសាខា ក្នុងវគ្គទី១ កីឡាករ អ៊ុក សុវណ្ណ បានសុតមួយជើងស្ដាំពីចំងាយ យ៉ាងស្រួច មុខប្រអប់គ្រោះថ្នាក់ក្រុមភ្នំពេញក្រោន បានបើកការនាំមុខ ១-០ត្រឹមនាទី៥ មិនយូរប៉ុន្នានក្រុម ម្ចាក់ផ្ទះភ្នំពេញក្រោន បានតាមស្មើ ១-១ មកវិញដោយកីឡាករពាក់អាវលេខ២៩ យ៉ែម ដេវីត ក្នុងនាទី១៥ ក្រោយការបញ្ចូនបាល់កាត់ចូលប្រអប់គ្រោះថ្នាក់យ៉ាងស្អាតពី ម៉ូស្លីម ទៅឲ្យដេវិត តែតបំប៉ោងសំណាញ់ទីក្រុមភ្ញៀវ វិសាខា ធ្វើឲ្យមានសំឡេងកងរំពងនាកីឡដ្ឋាន Smart RSNវិញ។ ក្រុមទាំងពីរធ្វើការវាយសម្រុកទៅវិញទៅមក ជាលទ្ធផលបញ្ចប់វគ្គទី១ ក្រុមម្ចាក់ផ្ទះភ្នំពេញក្រោន១ ក្រុមភ្ញៀវ វិសាខា ១។

រូបភាពវិសាខា

មកដល់វគ្គទី២ ក្រុមវិសាខាបានធ្វើការនាំមុខជាថ្មីម្ដងទៀតក្នុងនាទី៥២ ដោយខ្សែប្រយុទ្ធ រុឹងប៊ុនហៀង ទះមួយជើងស្ដាំចូលសំណាញ់ទី ក្រោយបញ្ចូនចុះពីក្រោយពីខ្សែរបំរើ ស៊ិន កក្កដា ។ បន្ទាប់ពីត្រូវនាំមុខដោយក្រុមភ្ញៀវ ក្រុមបាល់ទាត់ភ្នំពេញបានធ្វើវាយសម្រុកមកវិញផ្ទួនៗ តែជាលទ្ធផលចប់ ៩០ នាទីក្រុមវិសាខាបានយកឈ្នះក្រុម ភ្នំពេញក្រោន ១-២។

រូបភាពវិសាខា

គួរឲ្យដឹងផងដែលថាការប្រកួតជើងទី២វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះនឹងធ្វើឡើងនៅសប្តាហ៍ក្រោយពោលគឺនៅថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២២ សម្រាប់ការប្រកួតរវាង ក្រុមអគ្គីសនីកម្ពុជានឹងបើកទ្វាផ្ទះរបស់ខ្លួនទទួលស្វាគមន៏ក្រុមបឹងកេត និង ក្រុមវិសាខា ទទួលក្រុមក្បែរខាងក្រុមភ្នំពេញក្រោន នាកីឡដ្ឋាន Prince ។

រូបភាពHSC