Skip to content
Club Brugge បង្កភាពភ្ញាក់ផ្អើលឡើងទៅវគ្គ១៦ក្រុមចុងក្រោយ UCL លើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប
    ទំព័រដើម  »  កីឡាអន្តរជាតិ

Club Brugge បង្កភាពភ្ញាក់ផ្អើលឡើងទៅវគ្គ១៦ក្រុមចុងក្រោយ UCL លើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប

Club Brugge មកពីលីគកំពូលបែលហ្សិកបានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយអាចកក់កៅអីវគ្គ១៦ក្រុមចុងក្រោយក្របខណ្ឌ Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិបក្រោយប្រកួតស្មើគ្នា 0-0 ជាមួយ Atletico Madrid កាលពីយប់ថ្ងៃពុធ ទី១២ ខែតុលាកន្លងទៅ។

Brugge បានធ្វើឲ្យ Atletico ស្រឡាំងកាំងម្តងរួចមកហើយកាលពីសប្ដាហ៍មុនដោយពួកគេបានយកឈ្នះក្នុងផ្ទះខ្លួនឯងដោយលទ្ធផល​ 2-0 មិនគួរឲ្យនឹងស្មានដល់។

អ្នកចាំទី Simon Mignolet ត្រូវបានគេមើលឃើញថាជាកីឡាករដ៏លេចធ្លោប្រចាំការប្រកួតដោយបានជួយសង្គ្រោះការស៊ុតពីសំណាក់កីឡាកររបស់ At Madrid ជាច្រើនលើកច្រើនសារ។

ក្រុមភ្ញៀវប៊ិះនឹងមានឱកាសរកគ្រាប់បាល់បានមុនទៅហើយពីកីឡាករ Ferran Jutgla​ ដែលបានស៊ុតចូល At Madrid កាលពីសប្ដាហ៍មុនប៉ុន្តែត្រូវខនខានឱកាសដ៏ល្អនោះទៅវិញ។ មុនចប់វគ្គទីមួយក្លិបក៏ទទួលបានបាល់ប៉េណាល់ទីមួយគ្រាប់ប៉ុន្តែត្រូវបានបដិសេធដោយ VAR។

Brugge ដែលកំពុងតែត្រូវការពិន្ទុហាក់ជួបរឿងមិនល្អថែមទៀតក្រោយកីឡាករ Sowah ទទួលបានកាតលឿងលើកទី២ស្មើនឹងកាតក្រហមត្រូវបណ្តេញចេញពីការប្រកួតក្នុងនាទី៨២។កីឡាករបម្រុងរបស់ Atletico គឺ Joao Felix បានបង្ហាញការខឹងសប្បាររបស់ខ្លួនក្រោយមិនត្រូវបានគ្រូបង្វឹក Simeone​ ផ្លាស់ប្តូររូបគេឲ្យចូលប្រកួត។

ចំណែកនៅចុងម៉ោង Correa ទទួលបានឱកាសយ៉ាងល្អក្នុងការនាំយកបីពិន្ទុឲ្យ At Madird ប៉ុន្តែការស៊ុតនោះត្រូវសង្គ្រោះបានពីអ្នកចាំទី Mignolet ទៅវិញ។

នៅក្នុងពូល B ជាមួយគ្នាផងដែរក្រុម Porto ក៏បានយកឈ្នះ Bayern Leverkusen 3-0 រំកិលឡើងទៅចំណាត់ថ្នាក់លេខ២មាន៦ពិន្ទុក្រោយឆ្លងកាត់ការប្រកួតបាន៤ប្រកួត។