Skip to content
កីឡាករទាំង១០រូប ចុងក្រោយធ្លាប់ឈ្នះស្បែកជើងមាសក្នុងព្រឹត្តិការណ៍ FIFA World Cup
    ទំព័រដើម  »  កីឡាអន្តរជាតិ

កីឡាករទាំង១០រូប ចុងក្រោយធ្លាប់ឈ្នះស្បែកជើងមាសក្នុងព្រឹត្តិការណ៍ FIFA World Cup

ពានរង្វាន់ស្បែកជើងមាសប្រចាំព្រឹត្តិការណ៏ World Cup មិនងាយកីឡាកររូបណាចេះតែធ្វើបាននោះទេ គ្រប់គ្នាក្នុងអាជីបជាកីឡាករបាល់ទាត់តែងតែប្រាថ្នាចង់បាននូវពានរង្វាន់មួយនេះក្នុងអាជីបរបស់ខ្លួន។

ពោលពានរង្វាន់ស្បែកជើងមាសនេះ ប្រគល់ទៅកីឡារកររូបណាដែលរកគ្រាប់បាល់ច្រើនជាងគេប៉ុណ្ណោះប្រចាំព្រឹត្តិការណ៍ ។ ពេលនេះដែល AMS Sports នឹងរៀបរាប់កីឡាករទាំង១០រូប ដែលធ្លាប់ទទួលបានស្បែកជើងមាសប្រចាំព្រឹត្តិការណ៍FIFA World Cup គិតចាប់ពីឆ្នាំ ១៩៨២ មក។

១. Paolo Rossi កីឡាករសញ្ចាតិ អ៊ីតាលី ទទួលបានស្បែកជើងមាស ដោយរកបាន៦គ្រាប់ ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ១៩៨២ ដែលកាលនោះអេស្ប៉ាញធ្វើជាម្ចាក់ផ្ទះ។ Paolo Rossi រកបាន២គ្រាប់ក្នុងជំនួបជាមួយប៉ូឡូញ ៣គ្រាប់ជាមួយប្រេស៊ិល និង ១គ្រាប់ក្នុងវគ្គផ្ដាច់ព្រ័ត្រទល់នឹងក្រុមអាឡឺម៉ង។ Paolo Rossi ក៏ជាកីឡាករមួយក្នុងប្រវត្តិសាស្រ្តWorld Cup ផងដែល ជួយអ៊ីតាលីជាជើងឯក និង ឈ្នះស្បែកជើងមាសផ្ទាល់ខ្លួនផង ។ បច្ចុប្បន្នលោកទទួលមរណៈភាពទៅហើយក្នុងឆ្នាំ២០២០ ក្នុងវ័យ៦៤ឆ្នាំ។

២. Gary Lineker កីឡាករសញ្ចាតិ អង់គ្លេស ជាម្ចាក់ស្បែកជើងមាសជាមួយគ្រាប់បាល់សរុប៦ គ្រាប់ ក្នុងព្រឹត្តិការណ៍ World Cup ឆាំ្ន១៩៨៦ ដែលកាលនោះម៉ិកស៊ិកធ្វើជាម្ចាក់ផ្ទះ ។ Gary Lineker រកបាន៣គ្រាប់ទល់នឹងក្រុមប៉ូឡូញ ២គ្រាប់ទល់នឹងប៉ារ៉ាហ្គាយ និង ១គ្រាប់ទល់ក្រុមអាហ្សង់ទីន។ បច្ចុប្បន្នលោកGary Lineker មានវ័យ៦៦ឆ្នាំ ជាអ្នកវិភាគកីឡាទូរទស្សន៍BBC News។

៣. Salvatore Schillaci កីឡាករសញ្ចាតិ អ៊ីតាលី រូបនេះរកបាន៦គ្រាប់ ទទួលបានស្បែកជើងមាសក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ១៩៩០ ក្នុងប្រទេសអ៊ីតាលី ។ Salvatore Schillaci​ រកបាន ១គ្រាប់ទល់អូទ្រីស ១​គ្រាប់ទល់នឹងឆេកូស្លូវ៉ាគី ១គ្រាប់ពេលជួបអ៊ុយរ៉ាហ្គាយ ១គ្រាប់ទល់ក្រុមសាធារណរដ្ឋអៀរឡង់ និង ២គ្រាប់រកបានពេលជួបក្រុម អាហ្សង់ទីន ។ បច្ចុប្បន្នលោកSalvatore Schillaci មានវ័យ៥៧​ ឆ្នាំហើយជាគ្រូបង្វឹកផ្នែកបាល់ទាត់មួយនៅប្រទេសអ៊ីតាលី។

៤. Oleg Salenko & Hristo Stoichkov ជាឆ្នាំពិសេស World Cup ១៩៩៤ នៅសហរដ្ឋអាមេរិច ដែលកីឡាករ២រូប ទទួលបានស្បែកជើងមាស ក្នុងនោះមានOleg Salenko កីឡាករសញ្ចាតិអ៊ុយក្រែន តែកាលនោះនៅជាសភាពសូវៀតនៅឡើយ រូបគេរកបាន៦គ្រាប់ និង Hristo Stoichkov សញ្ចាតិប៊ុលហ្គារីរកបាន៦ គ្រាប់ដូចគ្នា ។ បច្ចុប្បន្នលោកOleg Salenko មានវ័យ៥៣ឆ្នាំហើយ ជាគ្រូបង្វឹកផ្នែកបាល់ទាត់មួយនៅប្រទេសអ៊ុយក្រែង។ ចំណែក Hristo Stoichkov បច្ចុប្បន្នមានវ័យ ៥៦ឆ្នាំ លោកជាគ្រូបង្វឹកផ្នែកបាល់ទាត់សម្រាប់ក្រុមជម្រើសជាតិប៊ុលហ្គារី។

Oleg Salenko
Hristo Stoichkov

៥. Davor Suker កីឡាករសញ្ចាតិក្រូអាត ស៊ុតបញ្ចូលទី ៦ គ្រាប់ ទទួលបានស្បែកជើងមាសក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ១៩៩៨ នៅប្រទេសបារាំង ។ Davor Suker ស៊ុតបញ្ចូលទី៦គ្រាប់ លើ៦ប្រទេសផ្សែងៗគ្នាក្នុងនោះមាន (ចាមៃកា ជប៉ុន រ៉ូម៉ានី អាឡឺម៉ង បារាំង ហូឡង់ )។ បច្ចុប្បន្នលោកDavor Suker មានវ័យ៥៤ ឆ្នាំ ជាប្រធានសហព័ន្ធបាល់ទាត់របស់ក្រូអាត។

៦.​ Ronaldo De Lima កីឡាករសំាបា ប្រេស៊ីលរូបនេះ ស៊ុតបញ្ចូលទី ៨ គ្រាប់ ជាម្ចាក់ស្បែកជើងមាសក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០០២ ដែលកាលនោះ កូរ៉េខាងត្បូង-ជប៉ុនជាសហម្ចាក់ផ្ទះ ។ Ronaldo រកបាន ១គ្រាប់ជាមួយចិន ២គ្រាប់ទល់នឹងកូស្តារីកា ១គ្រាប់បែលហ្សិក ២គ្រាប់ទល់ក្រុមទួកគី ២គ្រាប់ជាមួយអាឡឺម៉ង។ Ronaldo មានវ័យ៤៦ ឆ្នាំ បច្ចុប្បន្នជាម្ចាក់ក្លឹប Real Valladolid លីគនៃប្រទេសអេស្ប៉ាញ។

៧. Miroslav Klose កីឡាករសញ្ជាតិអាឡឺម៉ងរូបនេះទទួលបានស្បែកជើងមាស ក្រោយរកគ្រាប់បាល់បញ្ចូលទី ៥ គ្រាប់ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០០៦ ដែលពេលនោះ អាឡឺម៉ងជាម្ចាក់ផ្ទះ។ កីឡាករសញ្ចាតិអាឡឺម៉ងរូបនេះ ស៊ុតបញ្ចូលទី២គ្រាប់ជំនួបជាមួយអេក្វាឌ័រ ២គ្រាប់ជំនួបជាមួយកូស្តារីកា និង១គ្រាប់ជាមួយ អាហ្សង់ទីន។ Miroslav Klose មានវ័យ៤៤ ឆ្នាំហើយ បច្ចុប្បន្នលោកជាគ្រូបង្វឹកក្រុម Rheindorf Altach លីគកំពូលរបស់ប្រទេសអូទ្រីស។

៨. Thomas Muller កីឡាករសញ្ជាតិអាឡឺម៉ងរូបនេះទទួលបានស្បែកជើងមាស ក្រោយរកគ្រាប់បាល់បញ្ចូលទី ចំនួន៥ គ្រាប់ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០១០ ដែលប្រទេសអាហ្វិកខាងត្បូងជាម្ចាក់ផ្ទះ។ កីឡាករសញ្ជាតិអាឡឺម៉ងរូបនេះ ស៊ុតបញ្ចូលគ្រាប់ទី១ ជំនួបជាមួយ អូស្រ្ដាលី ២គ្រាប់ជំនួបជាមួយអង់គ្លេស ១គ្រាប់ជាមួយនិង អាហ្សង់ទីន នឹង១គ្រាប់ជាមួយអ៊ុយរ៉ាហ្គាយ ។ Muller បច្ចុប្បន្នមានវ័យ ៣៣ឆ្នាំ កំពុងលេងឲ្យក្រុមBayern Munich រូបគេក៏មានឈ្មោះទៅប្រទេសកាតាជាមួយក្រុមជម្រើសជាតិអាឡឺម៉ង World Cup Qatar ២០២២ នាចុងឆ្នាំនេះផងដែរ។

៩. Jame Rodriguez រកបាន6គ្រាប់ ឈ្នះស្បែកជើងមាសក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៤ ដែលកាលនោះប្រេស៊ិលជាម្ចាក់ផ្ទះ។ Jame Rodriguez រកបាន១គ្រាប់ទល់ប្រទេសក្រិច ១គ្រាប់ទល់កូដឺវ័រ ១គ្រាប់ទល់ជប៉ុន
២គ្រាប់អ៊ុយរ៉ាហ្គាយ ១គ្រាប់​ប្រេស៊ិល ។Jame Rodriguezបច្ចុប្បន្នមានវ័យ៣១ ឆ្នាំ រូបគេកំពុងលេងនៅក្លិបOlympiacos ក្នុងលីគកំពូលក្រិច គួរឲ្យសោកស្ដាយផងដែល Jame Rodriguez មិនបានបង្ហាញខ្លួន ក្នុងព្រឹត្តិការណ៍ FIFA World Cup ២០២២ ក្នុងប្រទេសកាតានោះទេ។

១០. Harry Kane កីឡាករសញ្ចាតិអង់គ្លេស ជាម្ចាក់ស្បែកជើងមាស ក្នុងព្រឹត្តិការណ៍ World Cup ២០១៨ ក្នុងប្រទេសរុស្សី ដែលពេលនោះរូបគេរកបាន ៦ គ្រាប់ ក្នុងនោះ ៣គ្រាប់ទល់ប៉ាណាម៉ា ១គ្រាប់ទល់នឹងកូឡំប៊ី ២គ្រាប់ទល់នឹងទុយនីស៊ី ។ Harry Kane បច្ចុប្បន្នមានវ័យ ២៩ឆ្នាំ កំពុងលេងអោយក្រុម Tottenham Hotspur។ Harry Kane នៅតែជាតួអង្គសំខាន់របស់តោកំណាចអង់គ្លេស សម្រាប់ពានរង្វាន់ FIFA World Cup ២០២២ ក្នុងប្រទេសកាតាឆាប់ៗនេះ។

សម្រាប់ FIFA World Cup ឆ្នាំ២០២២ នេះវិញថាតើកីឡាកររូបណានឹងក្លាយជាម្ចាក់ស្បែកជើងមាស សូមបងប្អូនទស្សទាយក្នុង Comment ខាងក្រោម?