Skip to content
បុរសជនជាតិអង់គ្លេសម្នាក់ចូលចិត្តបាល់ទាត់ខ្មែរ និងជាអ្នកគាំទ្រក្លិបបឹងកេត
    ទំព័រដើម  »  កីឡាជាតិ

បុរសជនជាតិអង់គ្លេសម្នាក់ចូលចិត្តបាល់ទាត់ខ្មែរ និងជាអ្នកគាំទ្រក្លិបបឹងកេត

បុរសជនជាតិអង់គ្លេសមួយរូបដែលជាអ្នកគាំទ្របាល់ទាត់ខ្មែរ តែងតែមកទស្សនាផ្ទាល់ការប្រកួតនានា នៅក្នុងលីគកំពូលកម្ពុជាជាពិសេសការប្រកួតរបស់បឹងកេតផ្ទាល់តែម្ដង។ កាលពីល្ងាចថ្ងៃពុធ លោកក៏បានមកទស្សនាផ្ទាល់ផងដែរ ក្នុងជំនួបរវាង ក្រុមបឹងកេត ជាមួយវិសាខានៅកីឡដ្ឋាន Cambodia Airway ក្រោយការប្រកួតលោក ក៏បានផ្ដល់កិច្ចសម្ភាសន៏ប្រាប់ AMS Sports ប្រាប់ពីមូលហេតុអ្វីដែលលោកតែងតែមកទស្សនានៅកីឡដ្ឋានផ្ទាល់ និង បង្ហាញក្ដីរីករាយផងដែរ។ លោក Tom បន្ថែមទៀតថាលោកក៏និយាយពីបាល់ទាត់កម្ពុជាប្រាប់ទៅមិត្តភក្ដិជាជនជាតិអង់គ្លេសផ្សែងៗទៀតផងដែរ៕