Skip to content
Mbappé កំពុងវ៉ាដាច់គ្រាប់បាល់ Ronaldo និង Maradona
    ទំព័រដើម  »  កីឡាអន្តរជាតិ

Mbappé កំពុងវ៉ាដាច់គ្រាប់បាល់ Ronaldo និង Maradona

ក្រុមការពារដំណែងជើងឯក មាន់គកបារាំងកំពុងតែធ្វើបានយ៉ាងល្អ ក្នុងពានរង្វាន់ FIFA World Cup ឆ្នាំ 2022 ពេលនេះបានឡើងដល់វគ្គ៨ ក្រុមចុងក្រោយ បន្ទាប់ពីទម្លាក់ក្រុមជម្រើសជាតិប៉ូឡូញដោយ លទ្ធផល ៣ ទល់នឹង ១ កាលពីយប់ថ្ងៃអាទិត្យក្នុងការប្រកួតវគ្គ16ក្រុម នៅកីឡដ្ឋាន Al thumama ក្នុងប្រទេសកាតា។ ដែលក្នុងចំណោម ៣ គ្រាប់នោះរកបានដោយKylian Mbappé ចំនួន២ គ្រាប់ នឹងបញ្ចូនឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីផងដែត ហើយរូបគេបានជាប់ជាកីឡាករល្អប្រចាំការប្រកួតផងដែរ ។

ខ្សែប្រយុទ្ធ Paris Saint-Germain រូបនេះបានបង្ហាញខ្លួនបាន៧ដងក្នុងក្រុមជម្រើសជាតិបារាំង រកបាន៤គ្រាប់ កាលពីWorldCup 2018 នៅប្រទេសរុស្សី ។ Kylian Mbappé បានស៊ុតបញ្ចូលទីសរុបចំនួន ៩ គ្រាប់ហើយ មកទល់ពេលនេះក្រោយរកបាន៥ គ្រាប់បន្ថែមទៀតក្នុងការប្រកួត World Cup 2022 នៅប្រទេសកាតា នឹងកំពុងតែឈរលេខរៀងទី១ ក្នុងតារាង ជាកីឡាកររកគ្រាប់បាល់ច្រើនជាងគេ។ ហើយមានតែ Lionel Messi ប៉ុណ្ណោះដែលមានចំនួនគ្រាប់បាល់ស្មើMbappé ពោលរូបគេបង្ហាញខ្លូន ២១ លើកនៅជុំចុងក្រោយនៃព្រឹត្តិការណ៍World cup ចាប់តាំងពីឆ្នាំ ២០០៦មក ដោយរូបគេរកបាន៩ គ្រាប់សម្រាប់ក្រុមជម្រើសជាតិអាហ្សុងទីន។

Mbappé ទើបតែមានវ័យ២៣ឆ្នាំ មានគ្រាប់បាល់ច្រើនជាង Cristiano Ronaldo និង Diego Armando Maradona ក្នុងព្រឹត្តិការណ៍World cup ។ កីឡាករសញ្ជាតិបារាំងរូបនេះបានវ៉ាដាច់ Luis Suárez, Neymar, Thierry Henry, Rivaldo, Kempes និងកីឡាករជាច្រើនរូបទៀត។ Mbappé មានចំនួនគ្រាប់បាល់ស្មើ នឹងLionel Messi ប៉ុន្តែក្នុងការបង្ហាញខ្លួន World Cup តិច ជាង Lionel Messi ដែររូបគេទើបតែបង្ហាញខ្លួន២ លើកតែប៉ុណ្ណោះ។

កីឡាករបស់ PSG រូបនេះអាចនឹងបន្តកំណត់ត្រាល្អៗនៅ World Cup បន្ថែមទៀត ស្របពេលដែលបារាំងត្រូវប្រកួតជាមួយអង់គ្លេសវគ្គ ៨ ក្រុមចុងក្រោយ នៅថ្ងៃទី 10 ខែធ្នូនៅកីឡដ្ឋាន Al Bayt វេលាម៉ោង២ រំលងអធ្រាត្រម៉ោងនៅកម្ពុជា។ Mbappé បានលើកឡើង បន្ទាប់ពីការប្រកួតកាលពីថ្ងៃអាទិត្យថា៖ «នេះគឺជាការប្រកួតប្រជែងក្នុងសុបិនរបស់ខ្ញុំ ហើយ ខ្ញុំរីករាយដែលបានមកទីនេះ»។ “ខ្ញុំបានត្រៀមខ្លួនជាស្រេច សម្រាប់គ្រប់រដូវកាលWorldCup”។

“នៅពេលដែលខ្ញុំមិនបាននិយាយអ្វីច្រើនទៅប្រព័ន្ធផ្សព្វផ្សាយនៅដើមដំបូងនៃការប្រកួត គឺដោយសារតែខ្ញុំចង់ផ្តោតលើការប្រកួត និងការលេងរបស់ខ្ញុំ។ ខ្ញុំចង់ផ្តោតអារម្មណ៍ឲ្យបានច្រើន នេះជាតួនាទីរបស់ខ្ញុំ ប៉ុន្តែនៅពេលដែលខ្ញុំប្រាប់អ្វីច្រើន សហព័ន្ធបារាំងនឹងត្រូវពិន័យខ្ញុំ ព្រោះវាជាការទទួលខុសត្រូវរបស់ខ្ញុំ។

“ប៉ុន្តែខ្ញុំមកទីនេះ ហើយផ្តោតលើការឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកម្តងទៀត។ យើង នៅ ឆ្ងាយ ពី ការ សម្រេច បាន នូវ គោល បំណង របស់ យើង ក្នុង ការ ឈាន ទៅវគ្គផ្ដាច់ព្រ័ត្រ និង ការ ឈ្នះ ពាន រង្វាន់ World Cup។ ការប្រកួតសំខាន់របស់យើងគឺ វគ្គ ៨ ក្រុម ចុង ក្រោយ ហើយ នោះ ជា អ្វី ដែល យើង កំពុង ផ្តោត អារម្មណ៏ក្នុង ពេល នេះ»។

គួរបញ្ចាក់ផងដែរថា សម្រាប់ម្ចាក់កំណត់ត្រារកគ្រាប់បាល់ច្រើនជាងគេប្រចាំព្រឹត្តិការណ៍World Cup គឺកីឡាករជម្រើសជាតិអាឡឹម៉ង Miroslav Klose ដែលរកបានចំនួន១៦ គ្រាប់ ក្នុងការបង្ហាញខ្លូន ៤ លើកក្នុងព្រឹត្តិការណ៍World cup ក្នុងនោះWolrd Cup នៅក្នុងឆ្នាំ 2002 2006 2010 និង 2014។

ថាតើKylian Mbappé អាចបំបែកកំណត់ត្រាKlose បានដែររឺទេក្នុងប្រវត្តិសាស្រ្តពានរង្វាន់បាល់ទាត់ពិភពលោក?