Skip to content
Lukaku ចង់ឱ្យអតីតខ្សែប្រយុទ្ធបារាំងមួយរូប មកកាន់តំណែងគ្រូបង្វឹកជម្រើសជាតិបែលហ្ស៊ិក
    ទំព័រដើម  »  កីឡាជាតិ

Lukaku ចង់ឱ្យអតីតខ្សែប្រយុទ្ធបារាំងមួយរូប មកកាន់តំណែងគ្រូបង្វឹកជម្រើសជាតិបែលហ្ស៊ិក

ខ្សែប្រយុទ្ធ Romelu Lukaku ចង់ឱ្យអតីតខ្សែប្រយុទ្ធបារាំង Thierry Henry ជំនួសតួនាទីលោក Roberto Mancini ក្នុងការដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិក។

បច្ចុប្បន្នក្រុមបែលហ្ស៊ិក កំពុងស្វែងរកគ្រូបង្វឹកថ្មី បន្ទាប់ពីលោក Roberto Martinez ប្រកាសចាកចេញពីតំណែង ក្រោយជួបលទ្ធផលខកចិត្តក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 ដោយធ្លាក់ត្រឹមវគ្គចែកពូល ក្រោយចាយពេល៦ឆ្នាំ និង៤ខែនៅក្នុងតំណែងនេះ។

អតីតខ្សែប្រយុទ្ធរបស់ Barcelona និង Arsenal លោក Henry ចូលកាន់តួនាទីជាគ្រូជំនួយក្រុមជម្រើសជាតិបែលហ្ស៊ិកពីរលើក ហើយលោកធ្លាប់ធ្វើបង្្វឹកនៅក្លិប AS Monaco និង Montreal Impact ផងដែរ។

ហើយ Lukaku យល់ឃើញថា លោក Henry ស័ក្ដិសមកាន់តួនាទីជាគ្រូបង្គោលក្រុមជម្រើសជាតិបែលហ្សិក នាពេលខាងមុខនេះ។

ខ្សែប្រយុទ្ធរបស់ Inter Milan បាននិយាយថា៖ “សម្រាប់ខ្ញុំ លោក Henry គឺជាគ្រូបង្វឹកបន្ទាប់របស់បែលហ្ស៊ិក។ គ្មានអ្វីដែលត្រូវសង្ស័យនោះទេ។ ខ្ញុំសូមនិយាយដោយបើកចំហរថា គាត់នឹងក្លាយជាគ្រូបង្វឹកបន្ទាប់”។

“គាត់មានការគោរពកីឡាករទាំងអស់ គាត់បានឈ្នះគ្រប់យ៉ាង។ គាត់ដឹងពីរបៀបដឹកនាំ គាត់ដឹងពីអ្វីដែលយើងត្រូវតែធ្វើ ដើម្បីអាចឈានដល់ភាពជោគជ័យ។ គាត់ស្គាល់ពីក្រុម លីគ និងបុគ្គលិក។ សម្រាប់ខ្ញុំ គាត់ជាគ្រូបង្វឹកដ៏សក្ដិសមរបស់ក្រុមជម្រើសជាតិយើង។ បន្ទាប់មក ខ្ញុំមិនដឹងថាពួកគេនឹងជ្រើសរើសនរណាទេ”។

សហព័ន្ធកីឡាបាល់ទាត់បែលហ្ស៊ិក បានប​ង្ហើបដំណឹងពីអ្នកដែលត្រូវជំនួសលោក Martinez ដែលអាចនឹងប្រកាសនាថ្ងៃទី១០ ខែមករានេះ៕