Skip to content
សម្ដេចក្រឡាហោម ស ខេង ៖ កីឡាករកីឡាការិនីក្រសួងមហាផ្ទៃទាំងអស់ចាំបាច់ត្រូវតេស្ដរកសារធាតុញៀន
    ទំព័រដើម  »  កីឡាជាតិ

សម្ដេចក្រឡាហោម ស ខេង ៖ កីឡាករកីឡាការិនីក្រសួងមហាផ្ទៃទាំងអស់ចាំបាច់ត្រូវតេស្ដរកសារធាតុញៀន

“កីឡាករ-កីឡាការិនី ក្រសួងមហាផ្ទៃទំាងអស់ ត្រូវធ្វើតេស្តិ៍រកសារធាតុញៀន ជាចាំបាច់”។ នេះជាប្រសាសន៍របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោមមានប្រសាសន៍បែបនេះក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំប្រតិភូ ប្រតិភូរង គ្រូបង្វឹក និងកីឡាករ កីឡាការិនីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែមករា ឆ្នាំ២០២៣ នាមជ្ឈមណ្ឌលជាតិកីឡាការ៉ាតេនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

សម្ដេចឧបនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា កីឡាករ-កីឡាការិនីក្រសួងមហាផ្ទៃទំាងអស់ ត្រូវធ្វើតេស្តិ៍រកសារធាតុញៀនជាចាំបាច់ មុននឹងចូលរួមជាមួយក្រុមកីឡាករ-កីឡាការិនី ក្រសួងមហាផ្ទៃ ប្រសិនបើកីឡាករ-កីឡាការិនី ពិនិត្យរកសារធាតុទំាំងនោះ មិនអនុញ្ញាតឲ្យក្លាយជាអត្តពលិក ក្រសួងមហាផ្ទៃឡើយ។

បើតាមឯកឧត្តម ស សិទ្ធិ អនុរដ្ឋលេខាធិការ ទទួលជួយការងារដឹកនាំអគ្គ​លេខា​ធិកា​រដ្ឋាន​ក្រុម​ប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានមានប្រសាសន៍ពីប្រវិត្ដ អង្គភាពកីឡាក្រសួងមហាផ្ទៃថា ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៥៩ ដែលកាលណោះ ជា  “ក្រុមប្រឹក្សារាជតម្រួតកម្ពុជា ” ជាអង្គការកីឡាដំបូង នៃកងកម្លាំងនរគរបាលជាតិ ដោយស្នាព្រះហស្ត ព្រះករុណាព្រះបាទ សម្តេចព្រះបរមរតនៈកោដ្ឋ នរោត្តម សីហនុ ដែលពេលនោះ ទ្រង់ក៍ជាព្រះបិតាកីឡាជាតិផងដែរ។

ស្ថាប័នកីឡានេះ បានចាប់បដិសន្ធិ និងកែរទម្រង់ឡើងវិញនៅឆ្នាំ២០១៣ដោយមានឈ្មោះថា “ សហភាពកីឡានគរ បាលជាតិកម្ពុជា ” ហើយដំណើរការមកដល់ ចុងឆ្នាំ២០១៩ទើបត្រូវបានធ្វើការកែរសម្រួលជាថ្មី និងប្តូរឈ្មោះមកជា “ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ”៕