Skip to content
តើក្លិបណាដែល Diego Simeone នឹងទៅដឹកនាំ បើចាកចេញពី Atletico Madrid?
    ទំព័រដើម  »  កីឡាជាតិ

តើក្លិបណាដែល Diego Simeone នឹងទៅដឹកនាំ បើចាកចេញពី Atletico Madrid?

លោក Diego Simeone ត្រូវបានរាយការណ៍ថា នឹងចាកចេញពីក្លិប Atletico Madrid នៅដំណាច់រដូវកាលនេះ។ លោក Simeone បានកាន់តួនាទីជាអ្នកចាត់ការរបស់ក្លិបដែលមានមូលដ្ឋាននៅក្នុងរាជធានីប្រទេសអេស្ប៉ាញរយៈពេល១១ឆ្នាំហើយ ដោយជួយពួកគេជោគជ័យទាំងនៅក្របខណ្ឌ La Liga និងក្នុងពានអឺរ៉ុប។

នៅក្នុងការដឹកនាំរបស់លោក Simeone, Atletico បានគ្រងតំណែងជើងឯក La Liga ២លើក Europa League ២លើក និងឈានដល់វគ្គផ្ដាច់ព្រ័ត្រ Champions League ២ដងផងដែរ ប៉ុន្ដែបានរងបរាជ័យទល់គូប្រជែងរួមទីក្រុង Real Madrid ទាំងពីរលើក ក្នុងឆ្នាំ២០១៤ និង ២០១៦។