Skip to content
ចចាមអារ៉ាមនៃការផ្ទេរនៅថ្ងៃព្រហស្បតិ៍៖ Messi, Alvarez, Pogba, Gundogan, Brandt, Loftus-Cheek, Benzema
    ទំព័រដើម  »  កីឡាអន្តរជាតិ

ចចាមអារ៉ាមនៃការផ្ទេរនៅថ្ងៃព្រហស្បតិ៍៖ Messi, Alvarez, Pogba, Gundogan, Brandt, Loftus-Cheek, Benzema

ក្លិបអារ៉ាប៊ីសាអូឌីតបានដាក់សំណើរ 220 លានអឺរ៉ូ (193​ លានផោន) ក្នុងមួយឆ្នាំដើម្បីនាំយកខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi វ័យ 35 ឆ្នាំរូបនេះពី Paris St-Germain នៅពេលកិច្ចសន្យារបស់គេត្រូវបញ្ចប់នៅរដូវក្ដៅនេះ។ (ប្រភព៖ Marca)

Julian Alvarez គ្រោងនឹងចុះកុងត្រាថ្មីរយៈពេល 5 ឆ្នាំនៅ Manchester City ដែលនឹងកើនឡើងទ្វេដងនូវប្រាក់ឈ្នួលរបស់គេដល់ប្រហែល 100,000 ផោនក្នុងមួយសប្តាហ៍បន្ទាប់ពីការលេងដ៏គួរឱ្យចាប់អារម្មណ៍នៅ Etihad និងតួនាទីសំខាន់ក្នុងការឈ្នះពានរង្វាន់ World Cup របស់ប្រទេសអាហ្សង់ទីន។ (ប្រភព៖ Mail)

ខ្សែប្រយុទ្ធ Julian Alvarez របស់ Manchester City វ័យ 23 ឆ្នាំ គ្រោងនឹងចុះកុងត្រាថ្មីដែលនឹងរក្សាម្ចាស់ជើងឯក World Cup អាហ្សង់ទីននៅ Etihad រហូតដល់ឆ្នាំ 2028។​ (ប្រភព៖ Mail)

ខ្សែបម្រើសញ្ជាតិបារាំង Paul Pogba ចង់បន្តនៅ Juventus នៅរដូវកាលក្រោយ បើទោះបីជាកីឡាករវ័យ 30 ឆ្នាំរូបនេះលេងបានត្រឹមតែ 35 នាទីក្នុងការប្រកួតបាល់ទាត់ Serie A នៅរដូវកាលនេះដោយសារតែរបួសក៏ដោយ។ (ប្រភព៖​ 90min)

អ្នកចាត់ការក្លិប Barcelona លោក Xavi Hernandez បាននិយាយជាមួយខ្សែបម្រើសញ្ជាតិអាឡឺម៉ង់ Ilkay Gundogan អាយុ 32 ឆ្នាំរួចហើយអំពីការផ្ទេរ។ គួរបញ្ចាក់ផងដែរថាកិច្ច​សន្យា​របស់ Gundogan នៅ Manchester City នឹង​អស់​នៅ​រដូវ​ក្ដៅនេះ។ (ប្រភព៖​ AS)

Borussia Dortmund អាចនឹងដាក់សំណើរសម្រាប់ខ្សែបម្រើស្លាបអាឡឺម៉ង់ Julian Brandt វ័យ 26 ឆ្នាំ នូវកិច្ចសន្យាថ្មីក្នុងការដេញថ្លៃដើម្បីទប់ស្កាត់ការចាប់អារម្មណ៍ពី Arsenal និង Tottenham ។ (ប្រភព៖ Sport Bild)

Manchester United អាច​នឹង​ដាក់សំណើរការ​ផ្ទេរ​ក្នុង​តម្លៃ 105 លាន​ផោន​សម្រាប់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង Randal Kolo Muani អាយុ 24 ឆ្នាំពី Eintracht Frankfurt។ (ប្រភព៖ Sport Bild)

Chelsea ចាប់អារម្មណ៍ក្នុងការនាំយកកីឡាករ Manu Kone របស់ Borussia Monchengladbach ជាមួយគ្នានេះផងដែរខ្សែបម្រើសញ្ជាតិបារាំងវ័យ 21 ឆ្នាំរូបនេះក៏ទាក់ទាញចំណាប់អារម្មណ៍ពី Paris St-Germain ផងដែរ។ (ប្រភព៖ Sun)

ក្រុមតោខៀវបានបើកលក់ខ្សែបម្រើសញ្ជាតិអង់គ្លេស Ruben Loftus-Cheek ដែលមានអាយុ 27 ឆ្នាំនៅរដូវក្តៅនេះជាមួយនឹង 5ក្លិបនៅ Premier League បូករួមទាំង AC Milan និង Roma ដែលកំពុងចាប់អារម្មណ៍។ (ប្រភព៖ Football Insider)

West Ham កំពុងចាប់អារម្មណ៍ក្នុងការនាំយកខ្សែប្រយុទ្ធ Niclas Fullkrug វ័យ 30 ឆ្នាំពី Werder Bremen និងជាក្រុមជម្រើសជាតិអាល្លឺម៉ង់ផងដែរ។ (ប្រភព៖ Sport Bild)

Newcastle, Aston Villa, Wolves និង Leeds ចាប់អារម្មណ៍ក្នុងការនាំយកខ្សែការពារនិងជាក្រុមជម្រើសជាតិព័រទុយហ្គាល់ Raphael Guerreiro វ័យ 29 ឆ្នាំ នៅពេលដែលកិច្ចសន្យារបស់គេនៅ Borussia Dortmund ផុតកំណត់នៅរដូវក្តៅនេះ។ (ប្រភព៖​ 90min)

Fulham កំពុងចាប់អារម្មណ៍ខ្សែបម្រើសញ្ជាតិបារាំង Edouard Michut វ័យ 20 ឆ្នាំ ដែលបច្ចុប្បន្នកំពុងលេងឲ្យ Sunderland ក្នុងនាមជាកីឡាករខ្ចីជើងពី Paris St-Germain ។ (ប្រភព៖ Fabrizio Romano)

ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​បារាំង Karim Benzema វ័យ​ 35​ឆ្នាំ​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​យល់​ព្រម​លើ​កុងត្រា​ថ្មី​ជាមួយ Real Madrid។ (ប្រភព៖​ L’Equipe)