Skip to content
ចចាមអារ៉ាមនៃការផ្ទេរនៅថ្ងៃចន្ទ៖ Lukaku, Maguire, Lindelof, Milner, Onana, Diaz
    ទំព័រដើម  »  កីឡាអន្តរជាតិ

ចចាមអារ៉ាមនៃការផ្ទេរនៅថ្ងៃចន្ទ៖ Lukaku, Maguire, Lindelof, Milner, Onana, Diaz

Aston Villa កំពុងពិចារណាក្នុងការនាំយកខ្សែប្រយុទ្ធបែលហ្ស៊ិក Romelu Lukaku វ័យ 29 ឆ្នាំ ដែលបច្ចុប្បន្នកំពុងខ្ចីជើងនៅ Inter Milan ពី Chelsea ។ (ប្រភព៖ Todo Fichajes​)

Manchester United ត្រៀមលក់ប្រធានក្រុម និងជាខ្សែការពារកណ្តាលអង់គ្លេស Harry Maguire អាយុ 30 ឆ្នាំ និងខ្សែការពារស៊ុយអែត Victor Lindelof អាយុ 28 ឆ្នាំនៅរដូវក្តៅនេះ។ (ប្រភព៖ Football Insider)

អ្នកចាត់ការ Jurgen Klopp ចង់ឱ្យ Liverpool ដាក់សំណើរសម្រាប់ខ្សែបម្រើអង់គ្លេសជើងចាស់ James Milner ដែលមានអាយុ 37 ឆ្នាំនូវកិច្ចសន្យាថ្មីមួយ។ (ប្រភព៖ Football Insider)

Chelsea ចាប់អារម្មណ៍ក្នុងការនាំយកអ្នកចាំទី Andre Onana របស់ Inter Milan វ័យ 26 ឆ្នាំ និងជាអ្នកចាំទីក្រុមជម្រើសជាតិកាមេរូនផងដែរ។ (ប្រភព៖ InterLive)

Chelsea និង Newcastle កំពុងតាមដានអតីតខ្សែប្រយុទ្ធរបស់ Manchester City គឺ Brahim Diaz ។ កីឡាករសញ្ជាតិអេស្ប៉ាញវ័យ 23 ឆ្នាំរូបនេះកំពុងស្ថិតក្នុងលក្ខខណ្ឌខ្ចីជើងនៅក្លិប AC Milan ពីក្លិប Real Madrid ប៉ុន្តែអាចនឹងទំនេរនៅចុងបញ្ចប់នៃរដូវកាលនេះ។ (ប្រភព៖ Sun)

Arsenal ចង់នាំយកខ្សែការពារស្តាំសញ្ជាតិបារាំង Sacha Boey របស់ Galatasaray ។ កីឡាករសញ្ជាតិបារាំងអាយុ 22 ឆ្នាំរូបនេះក៏ជាខ្សែការពារក្រុមបាល់ទាត់ជម្រើសជាតិកាមេរូនផងដែរ។ (ប្រភព៖ Aksam)

ខ្សែបម្រើប្រយុទ្ធសញ្ជាតិអាឡឺម៉ង់ Marco Reus អាយុ 33 ឆ្នាំនិងជាប្រធានក្រុមរូបនេះថាចង់នៅ Borussia Dortmund រហូតដល់ចុងបញ្ចប់នៃអាជីពរបស់គេ។ (ប្រភព៖ Sky Germany)

Tottenham អាចនឹងបន្តចាប់អារម្មណ៍លើខ្សែការពារកណ្តាល Kim Min-jae វ័យ 26 ឆ្នាំរបស់ Napoli សម្រាប់នៅរដូវក្ដៅនេះ។ កីឡាកររូបនេះក៏ជាក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងផងដែរ ហើយត្រូវបានគេចាត់ទុកថាជាខ្សែការពារដ៏ល្អបំផុតមួយរូបនៅអឺរ៉ុប (ប្រភព៖ Football Insider)

ខ្សែបម្រើសញ្ជាតិហ្គាណា Mohammed Kudus វ័យ 22 ឆ្នាំសង្ឃឹមថានឹងបន្តនៅ Ajax រួចផុតចុងបញ្ចប់នៃរដូវកាលនេះ បើទោះបីជាមានការចាប់អារម្មណ៍ពី Manchester United, Arsenal និង Liverpool ក៏ដោយ។ (ប្រភព៖ De Telegraaf)

Besiktas កំពុងរៀបចំបង្កើតជម្រើសក្នុងការនាំយកខ្សែការពារសញ្ជាតិកុងហ្គោ Arthur Masuaku វ័យ 29 ឆ្នាំក្នុងកិច្ចព្រមព្រៀងខ្ចីជើងពី West Ham។ (ប្រភព៖ Fanatik)