Skip to content
មន្ត្រី UEFA ចែករំលែកបទពិសោធសំខាន់ៗដល់ក្លិបលីគកំពូល និងលីគ២កម្ពុជា
    ទំព័រដើម  »  កីឡាជាតិ

មន្ត្រី UEFA ចែករំលែកបទពិសោធសំខាន់ៗដល់ក្លិបលីគកំពូល និងលីគ២កម្ពុជា

ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ បានសហការជាមួយសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) រៀបចំសិក្ខាសាលាស្ដីអំពីការអភិវឌ្ឍបាល់ទាត់កម្ពុជា ឆ្នាំ២០២៣ សម្រាប់ក្លិបបាល់ទាត់ដែលនឹងត្រូវចូលរួមការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ និងកម្ពុជាលីគ២ ឆ្នាំ២០២៣-២៤ ។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃអង្គារ ទី១៨ ខែមេសា ក្នុងគោលបំណងពង្រឹងការគ្រប់គ្រងបាល់ទាត់លីគកម្ពុជា ឱ្យបានល្អប្រសើរទៅតាមផែនការយុទ្ធសាស្រ្ដ និងចក្ខុវិស័យវែងឆ្ងាយរបស់សហព័ន្ធបាល់ទាត់កម្ពុជា ពិសេសដើម្បីបង្កើននូវគុណផល ឱ្យឆ្ពោះទៅដល់កម្រិតស្ដង់ដាអន្ដរជាតិ ម្យ៉ាងវិញទៀតសិក្ខាសាលាមួយនេះគឺផ្ដោតទៅលើ រចនាសម្ព័ន្ធ ការគ្រប់គ្រងក្លិប ការគ្រប់គ្រងគម្រោង ការបង្កើនប្រាក់ចំណូល ទំនាក់ទំនងសាធារណៈ ការរៀបចំព្រឹត្តិការណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងប្រតិបត្ដិការណ៍ផ្សេងៗ ។

សូមជម្រាបឱ្យដឹងផងដែរថា​សិក្ខាសាលានេះមានការចូលរួមតំណាងពីសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) លោកស្រី Eva Pasquier មានតួនាទី Head of International Relations និងមានការចូលរួមពីមន្រ្ដី លោក Stuart Larman , លោក Mr. Geoff Wilson ជា UEFA Assist League Development Programmee Presentation on Governance, Operations and Club Modelling។ សិក្ខាសាលានេះនឹងបញ្ចប់នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។