Skip to content
សហព័ន្ធវាយសីនឹងរៀបចំមហាសន្និបាតបញ្ចប់អាណត្តិចាស់ថ្ងៃសុក្រនេះ
    ទំព័រដើម  »  កីឡាជាតិ  »  ផ្សេងៗ  »  អត្តពលកម្ម

សហព័ន្ធវាយសីនឹងរៀបចំមហាសន្និបាតបញ្ចប់អាណត្តិចាស់ថ្ងៃសុក្រនេះ

សហព័ន្ធកីឡាវាយសីកម្ពុជានឹងរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី០៦ ២០១៦/២០២០ និងបន្តអាណត្តិទី០៧ ២០២០/២០២៤ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែសីហា ក្រោមអធិបតីភាពឯកឧត្តម លី កុសល ដែលជាប្រធានសហព័ន្ធ។

ក្នុងអង្គមហាសន្និបាតនេះនឹងមានការចូលរួមពីក្លិបជាសមាជិក, កីឡាករ កីឡាការិនី, គណៈប្រតិភូផ្សេងៗទៀត ហើយឯកឧត្តម ជាម សុភា ដែលជាអគ្គលេខាធិការស្ដីទីសហព័ន្ធនឹងបង្ហាញរបាយការណ៍អាណត្តិចាស់ និងទិសដៅសម្រាប់អាណត្តិថ្មីផងដែរ។ ក្រៅពីនោះ ឯកឧត្តម ធិន សៅ អគ្គហេរញ្ញិក នឹងបង្ហាញពីរបាយការណ៍ហិរញ្ញវត្ថុ និងការងារអន្តរជាតិនឹងត្រូវបានបង្ហាញដោយឯកឧត្តម កែវ រស់។

ជាមួយគ្នានេះ សហព័ន្ធនឹងធ្វើវិសោធនកម្ម និងបទ បញ្ជាផ្ទៃក្នុង, ប្រកាសរំសាយសមាជិកប្រតិបត្តិអាណត្តិចាស់, អនុម័តជ្រើសរើសសមាជិកប្រតិបត្តិអាណត្តិថ្មី, ប្រគល់ទង់ដល់សាលាខេត្តសៀមរាបដែលនឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតពានរង្វាន់៧មករា ឆ្នាំ២០២១ និងលើកទី២១ដែរ។

បើតាមការឲ្យដឹងពីលោកអគ្គលេខាធិការស្ដីទី ជាម សុភា ក្លិបវាយសីចំណុះសហព័ន្ធកីឡាវាយសីកម្ពុជាបច្ចុប្បន្នមានចំនួន៣៦ក្លិប៕