Skip to content
Pique នឹងខានលេងឱ្យ Barcelona ពី៣ទៅ៥ខែ
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Pique នឹងខានលេងឱ្យ Barcelona ពី៣ទៅ៥ខែ

ខ្សែការពារកណ្ដាល Gerard Pique នឹងខានលេងឱ្យ Barcelona ចន្លោះពី៣ទៅ៥ខែដោយសាររបួសសរសៃពួរជង្គង់។

កីឡាករវ័យ៣៣ឆ្នាំរូបនេះបានរងរបួសជង្គង់ស្ដាំអំឡុងពេល Barcelona ប្រកួតចាញ់ Atletico Madrid ០-១ កាលពីថ្ងៃសៅរ៍ទី២១ខែវិច្ឆិកាឆ្នាំ២០២០។

ទន្ទឹមនឹងនេះ Barcelona ក៏នឹងអវត្តមានខ្សែការពារស្លាបស្ដាំ Sergio Roberto រយៈពេល២ខែផងដែរដោយសាររបួសរហែកសាច់ដុំភ្លៅ។

សូមជម្រាបផងដែរថា បរាជ័យរបស់ Barca កាលពីថ្ងៃសៅរ៍កន្លងទៅគឺជាការចាញ់លើកទី៣របស់ពួកគេក្នុងការប្រកួត La Liga ៨លើកដំបូងនៃរដូវកាល២០២០-២១នេះ បណ្ដាលឱ្យក្រុមបង្វឹកដោយលោក Ronald Koeman ឈរលេខរៀងទី១២បណ្ដោះអាសន្នក្នុងតារាង៕