Skip to content
Dortmund កក់កៅអីវគ្គ១៦ក្រុមចុងក្រោយទោះបីមិនឈ្នះ Lazio
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Dortmund កក់កៅអីវគ្គ១៦ក្រុមចុងក្រោយទោះបីមិនឈ្នះ Lazio

Borussia Dortmund ធានាបានកៅអីវគ្គ១៦ក្រុមចុងក្រោយ UEFA Champions League ទោះបីបានត្រឹមស្មើ១-១ជាមួយ Lazio ក្នុងពូល F យប់ថ្ងៃពុធទី២ខែធ្នូឆ្នាំ២០២០ក្ដី។

Dortmund ដែលអវត្តមាន Erling Haaland ដោយសាររបួសសរសៃពួរ បាននាំមុខមុនក្នុងនាទី៤៤ដោយ Raphael Guerreiro។ ប៉ុន្តែ Lazio បានបដិសេធជ័យជម្នះរបស់ Dortmund តាមរយៈការស៊ុតបាល់ពិន័យ១១ម៉ែទ្ររបស់ Ciro Immobile ក្នុងនាទី៦៧។

Lazio មាន១០ពិន្ទុពី៥ប្រកួត ធានាបានកៅអីទៅជុំបន្ទាប់ហើយ។ តែ Lazio ដែលមាន៩ពិន្ទុ ត្រូវការយ៉ាងហោច១ពិន្ទុពីប្រកួតចុងក្រោយទល់ Club Bruges ដែលមាន៧ពិន្ទុក្រោយផ្ដួល Zenit St Petersburg ៣-០៕