Skip to content
មិនដែលមានទេ ២៩ឆ្នាំចុងក្រោយ! Barcelona ភ្លាត់ចាញ់ក្រុមទើបប្រូម៉ូតឡើង ដែលគ្រប់គ្រងបាល់បានតែ១៨ភាគរយប៉ុណ្ណោះ
    ទំព័រដើម  »  កីឡាអន្តរជាតិ

មិនដែលមានទេ ២៩ឆ្នាំចុងក្រោយ! Barcelona ភ្លាត់ចាញ់ក្រុមទើបប្រូម៉ូតឡើង ដែលគ្រប់គ្រងបាល់បានតែ១៨ភាគរយប៉ុណ្ណោះ

ជ័យជម្នះ ២-១ សម្រាប់ការប្រកួតកាលពីយប់ថ្ងៃសៅរ៍ ទី៥ ខែធ្នូ ឆ្នាំ២០២០ ជាការឈ្នះលើកដំបូងរបស់ Cadiz លើ Barcelona ចាប់តាំងពីឆ្នាំ ១៩៩១ មក។

នេះជាជ័យជម្នះលើកដំបូងនៅក្នុងទឹកដី ក្រោយប្រូម៉ូតឡើងមកកាន់លីគកំពូលអេស្ប៉ាញ របស់ Cadiz ចាប់តាំងពីឆ្នាំ ២០០៦ មកដែលធ្វើឱ្យពួកគេរំកិលមកកាន់លេខ៤ក្នុងតារាង La Liga និងមានគម្លាត៤ពិន្ទុពី Barcelona ដែលឈរនៅលេខ៧។

Alvaro Gimenez បានរកគ្រាប់បាល់បើកឆាកនាំមុខសម្រាប់ Cadiz នៅនាទីទី៨ មុនពេលដែល Barca តាមស្មើដោយ Pedro Alcala ធ្វើឱ្យបាល់ចូលទីខ្លួនឯង (own goal) នៅនាទីទី៥៧ ហើយអតីតខ្សែប្រយុទ្ធរបស់ Manchester City Alvaro Negredo ស៊ុតបញ្ចូលទីគ្រាប់បាល់ជ័យជម្នះសម្រាប់ Cadiz នៅ៦នាទីបន្ទាប់។

Barcelona គ្រប់គ្រងបាល់សឹងតែទាំងស្រុងនៅក្នុងការប្រកួតនេះ ព្រមទាំងមានឱកាសស៊ុតបាន២១លើក ប៉ុន្ដែនៅតែភ្លាត់ចាញ់ Cadiz ដែលមានឱកាសស៊ុត ៧លើក និង គ្រប់គ្រងបានតែ១៨ភាគរយប៉ុណ្ណោះ៕