Skip to content
Albirex ឈ្នះពាន SPL តែពានកីឡាករឆ្នើមជាងគេនិងកីឡាករវ័យក្មេងល្អជាងគេបានទៅអ្នកនៅក្លិបផ្សេង
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Albirex ឈ្នះពាន SPL តែពានកីឡាករឆ្នើមជាងគេនិងកីឡាករវ័យក្មេងល្អជាងគេបានទៅអ្នកនៅក្លិបផ្សេង

ក្រោយ Albirex Niigata FC គ្រងជើងឯក Singapore Premier League 2020 ពិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំ Award Nights ត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃចន្ទទី៧ខែធ្នូ។

លោក Keiji Shigetomi ដែលជាគ្រូបង្គោលក្លិប Albirex Niigata ឈ្នះពានរង្វាន់គ្រូបង្វឹកឆ្នើមប្រចាំឆ្នាំ (Coach of the Year)។

ក្លិប Albirex Niigata ក៏​បាន​ឈ្នះ​ពាន Fair Play ផង​ដែរ តែ​ពួក​គេ​មិនបាន​កៅអី​ទៅលេង​ពាន AFC Champions League 2021 ឡើយ ដោយសារ​ពុំ​មែន​ជា​ក្លិប​របស់​សិង្ហបុរី ពោល​គឺ​ពួក​គេ​ជា​ក្លិប​ជប៉ុន​ដែល​លេង​ក្នុង​លីគ​សិង្ហបុរី​។ ដូច្នេះ​កៅអី​ពាន​ទ្វីប​អាស៊ី​ត្រូវ​បាន​លើ​ក្លិប​របស់​សិង្ហបុរី​ដែល​មាន​ចំណាត់​ថ្នាក់​ល្អ​ជាង​គេ​បន្ទាប់​នៅ​ក្នុង​លីគ​។

ប៉ុន្តែកីឡាករល្អជាងគេ (Player of the Year) បានទៅលើ Gabriel Quak របស់ក្លិប Lion City Sailors ស្របពេលជ័យលាភីកីឡាករវ័យក្មេងល្អជាងគេ (Young Player of the Year) ក៏បានទៅលើសមាជិកក្លិបលេខ៣លីគនេះដែរ គឺកីឡាករ Saifullah Akbar។

Quak វ័យ២៩ឆ្នាំជាខ្សែប្រយុទ្ធជម្រើសជាតិសិង្ហបុរី។ គេជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេក្នុងចំណោមកីឡាករក្នុងស្រុកដូចគ្នា (៥គ្រាប់) និងជាកីឡាករដែល assist បានច្រើនគ្រាប់ជាងគេ (៧គ្រាប់)។

ពានរង្វាន់គ្រាប់បាល់ស្អាតជាងគេ (Goal of the Yaar) បានលើកីឡាករ Khairul Nizam របស់ក្លិប Geylang International សម្រាប់ការស៊ុតពីចម្ងាយរបស់គេបញ្ចូលទីក្រុម Tampines Rovers កាលពីថ្ងៃទី៧ខែវិច្ឆិកា។

ខ្សែប្រយុទ្ធ Stipe Plazibat របស់ Lion City Sailors ឈ្នះពានស្បែកជើងមាស ក្រោយរកបាន១៤គ្រាប់។


ខាងក្រោមនេះជាបញ្ជីជ័យលាភីប្រចាំរដូវកាល២០២០នៃលីគកំពូលសិង្ហបុរី៖