Skip to content
កូនខ្មែរអាមេរិកាំង Cody Chhun ជម្នះចិត្តម្ដាយក្លាយជាអ្នកកីឡាកាសមួយរូប
    ទំព័រដើម  »  កីឡាជាតិ  »  ប្រដាល់

កូនខ្មែរអាមេរិកាំង Cody Chhun ជម្នះចិត្តម្ដាយក្លាយជាអ្នកកីឡាកាសមួយរូប

នាពេលថ្មីៗនេះអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនមានការភ្ញាក់ផ្អើលពេលឃើញព័ត៌មានពាក់ព័ន្ធទៅនឹង Chhun Sotheara ឬ Cody Chhun ដែលជាអ្នកកីឡាកាសកូនខ្មែរអាមេរិកាំងមួយរូបប្រចាំស្ថាប័ន All Elite Wrestling របស់សហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន nwasianweekly ឪពុកម្ដាយរបស់បុរសវ័យ២៣ឆ្នាំខាងលើបានភៀសពីប្រទេសកម្ពុជាទៅទឹកដីមហាអំណាចមួយនេះអំឡុងទសវត្សរ៍១៩៧០ដើម្បីគេចចេញពីសង្គ្រាមស៊ីវិល។

គេចូលចិត្តទស្សនាកីឡាកាសតាំងពីតូចក្រូចឆ្មារម្ល៉េះ ដោយតែងតែមើលជាមួយលោកតា និងពូរបស់គេ។

ក្រោយមក Sotheara បានចូលហ្វឹកហាត់កីឡាកាសនៅ High School និងបានឆ្លងកាត់ស្ថាប័នមួយចំនួន រហូតដល់ AEW នៅឆ្នាំ២០២០។

តាមពិតទៅម្ដាយរបស់គេមិនចង់ឲ្យប៉ះពាល់កីឡានេះទេ ព្រោះអាចមានរបួស ទោះដឹងថា គ្រាន់តែជាការសម្ដែងតាមសាច់រឿងក៏ដោយ។ សូម្បីតែលោកតារបស់គេក៏មិនចង់ឲ្យគេក្លាយជាអ្នកកីឡាកាសដែរ។ គិតត្រឹមឆ្នាំ២០១៩ ពោលក្រោយប្រឡូកការងារនេះ៤ឆ្នាំមក Chhun Sotheara ឬ Cody Chhun ឬ Classic មិនដែលមានរបួសធ្ងន់ធ្ងរអ្វីឡើយ។

ពេលនៅលើសង្វៀន Cody ស្លៀកខោមានរូបប្រាសាទអង្គរ និងធ្លាប់ចូលរួមយុទ្ធនាការផ្សព្វផ្សាយរបស់ WWE ៣-៤លើកទៀតផង។ គេមានបំណងប្រាថ្នាចង់ក្លាយអ្នកកីឡាកាសមួយរូបប្រចាំស្ថាប័ន WWE នាពេលអនាគត៕