Skip to content
ពេជ្រកំពុងច្នៃម៉ាឡេស៊ីដែលស៊ុតចូលកម្ពុជាឆ្នាំមុន កំពុងលេងឱ្យ Bayern Munich U17
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

ពេជ្រកំពុងច្នៃម៉ាឡេស៊ីដែលស៊ុតចូលកម្ពុជាឆ្នាំមុន កំពុងលេងឱ្យ Bayern Munich U17

កីឡាការិនីថ្នាលវ័យ១៥ឆ្នាំ Celine Chuang ពេជ្រកំពុងច្នៃរបស់ម៉ាឡេស៊ី ទទួលបានឱកាសចូលរួមក្លិបបាល់ទាត់ធំបំផុតមួយក្នុងពិភពលោក គឺ Bayern Munich ដោយចូលក្នុងថ្នាលU17នៃក្លិបយក្សអាល្លឺម៉ង់មួយនេះ តាំងពីខែកក្កដាឆ្នាំ២០២០មក។

Celine ដែលលេងតួនាទីប្រយុទ្ធស្លាបក្នុងក្រុមជម្រើសជាតិនារីអាយុក្រោម១៥ឆ្នាំម៉ាឡេស៊ី បានបង្កើតប្រវត្តិសាស្ត្រ ក្លាយជាកីឡាការិនីបាល់ទាត់ម៉ាឡេស៊ីទី១ដែលបានចូលរួម Bayern Munich។

Celine និយាយថា៖ «ការខិតខំរបស់ខ្ញុំជាច្រើនឆ្នាំមកនេះបានហុចផលតបស្នងមកវិញនៅពេលខ្ញុំត្រូវបានជ្រើសរើសជាកីឡាការិនីម្នាក់ក្នុងចំណោម១០នាក់ដើម្បីចូលរួមក្រុម Bayern Munich Women U17»។

Celine កន្លងមក បានហាត់ក្នុងថ្នាលU13 និង U15 បុរស នៅថ្នាល Cruzeiro Academy ក្នុងប្រទេសថៃ។

កុមារីរូបនេះសាងកេរ្តិ៍ឈ្មោះនៅពេលស៊ុតបញ្ចូលទីគ្រាប់អន្តរជាតិលើកដំបូងសម្រាប់ក្រុមជម្រើសជាតិនារីម៉ាឡេស៊ីអាយុក្រោម១៥ឆ្នាំ ក្នុងពាន AFF Women’s Championship 2019 ក្នុងជ័យជម្នះ២-១លើកម្ពុជា នៅខេត្តជលបុរី ប្រទេសថៃ៕