Skip to content
Son Heung-Min ជាប់ឈ្មោះកីឡាករប្រចាំឆ្នាំរបស់កូរ៉េខាងត្បូង ជាលើកទី៥
    ទំព័រដើម  »  កីឡាអន្តរជាតិ

Son Heung-Min ជាប់ឈ្មោះកីឡាករប្រចាំឆ្នាំរបស់កូរ៉េខាងត្បូង ជាលើកទី៥

ខ្សែប្រយុទ្ធឆ្នើម Son Heung-Min របស់ក្លិប Tottenham Hotspur ឈ្នះពានកីឡាករប្រចាំឆ្នាំ២០២០របស់កូរ៉េខាងត្បូង នេះបើតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កូរ៉េខាងត្បូងនៅថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០។

នេះជាលើកទី៥ហើយដែល ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំ ត្រូវបានជ្រើសរើសជាកីឡាករប្រចាំឆ្នាំ។ ខ្សែប្រយុទ្ធរបស់ក្លិបមាន់ខ្នាយមាស ឈ្នះពាននេះជាលើកដំបូងនៅក្នុងឆ្នាំ២០១៣ ដែលកាលនោះគេលេងនៅក្លិបអាល្លឺម៉ង់ Bayer Leverkusen ហើយរក្សាតំណែងជាជ័យលាភីសារជាថ្មីនៅឆ្នាំ២០១៤ និងពីរលើកទៀតនៅឆ្នាំ ២០១៧ និង ២០១៩ ក្រោយផ្លាស់មកចូលរួមក្លិប Tottenham។

ក្នុងរដូវកាលនេះ Son រកគ្រាប់បាល់បាន១០គ្រាប់នៅ Premier League ដែលជាចំណែកជួយ Spurs ឈរលេខ១ក្នុងតារាងលីគកំពូលអង់គ្លេស។

លើសពីនេះទៅទៀត Son ត្រូវបានបោះឆ្នោតជាប់ជាបេក្ខភាពបីរូបចុងក្រោយ សម្រាប់ពានរង្វាន់គ្រាប់បាល់ល្អបំផុតប្រចាំឆ្នាំ(Puskas Award)របស់ FIFA ពីគ្រាប់បាល់ដ៏អស្ចារ្យក្នុងការប្រកួតជ័យជម្នះ ៥-០ លើ Burnley ដែលត្រូវប្រជែងជាមួយគ្រាប់បាល់ខ្សែប្រយុទ្ធអ៊ុយរូហ្កាយ Luis Suarez និង Giorgian De Arrascaeta ៕