Skip to content
កំណត់ត្រាគួរឱ្យចាប់អារម្មណ៍ ក្នុងការប្រកួតដែល Man City ទំលាក់ Arsenal នៅ Carabao Cup
    ទំព័រដើម  »  កីឡាអន្តរជាតិ

កំណត់ត្រាគួរឱ្យចាប់អារម្មណ៍ ក្នុងការប្រកួតដែល Man City ទំលាក់ Arsenal នៅ Carabao Cup

ក្រុមការពារជើងឯក Manchester City បានយកឈ្នះ Arsenal ដោយលទ្ធផល ៤-១ នៅទឹកដី Emirates ហើយកក់កៅអីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Carabao Cup។

ខ្សែប្រយុទ្ធ Gabriel Jesus រកគ្រាប់បាល់បើកឆាកនាំមុខសម្រាប់ Man City នៅនាទី២ដំបូងនៃការប្រកួត ប៉ុន្ដែត្រូវបានក្រុមម្ចាស់ផ្ទះកាំភ្លើងធំ រកបានមួយគ្រាប់តាមស្មើវិញដោយ Alexandre Lacazette នៅនាទីទី ៣១។

ទោះយ៉ាងណាក្ដី ក្រុមរបស់លោក Pep Guardiola បានរកគ្រាប់បាល់នាំមុខ ដោយការស៊ុតហ្វ្រីឃីគរបស់ Riyad Mahrez នៅនាទីទី៥៤ ហើយពីរគ្រាប់ទៀតរកបានដោយ Phil Foden និង Aymeric Laporte នៅនាទីទី ៥៩ និង ៧៣។

Man City បានទម្លាក់ Arsenal ហើយឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាមួយស្ថិតិ និង កំណត់ត្រា គួរឱ្យចាប់អារម្មណ៍មួយចំនួនដែលមានដូចជា៖

  • ចាប់តាំងពីបរាជ័យទល់នឹង Manchester United នៅខែតុលា ឆ្នាំ២០១៦ Manchester City ទទួលបានលទ្ធផលល្អ នៅ៨ប្រកួតចុងក្រោយរបស់ពួកគេនៅ League Cup(ប្ដូរមក Carabao Cup នៅរដូវកាល ២០១៧-១៨) និងក្លាយជាជើងឯក៣រដូវកាលចុងក្រោយ។
  • Arsenal ធ្លាក់ចេញពីការប្រកួត League Cup ១៤លើក មានន័យថាពួកគេជាក្រុមដែលធ្លាក់ត្រឹមវគ្គនេះច្រើនជាងក្រុមដទៃផ្សេងទៀត នៅពានរង្វាន់មួយនេះ។
  • Arsenal របូតគ្រាប់បាល់យ៉ាងតិច៤គ្រាប់ ជាលើកដំបូងនៅក្នុងទឹកដីរបស់ពួកគេ នៅក្នុងការប្រកួត League Cup ចាប់តាំងពីឆ្នាំ ១៩៩៨ មក។
  • Man City ជាក្រុមដំបូងដែលឈ្នះការប្រកួតក្រៅទឹកដី ៤ប្រកួតជាប់គ្នាទល់នឹង Arsenal គ្រប់ព្រឹត្តិការណ៍ប្រកួត បន្ទាប់ពី Chelsea ដែលធ្លាប់ធ្វើបាន ៦លើកជាប់គ្នា ចន្លោះពីឆ្នាំ ១៩៦០ ដល់ឆ្នាំ ១៩៦៥។
  • Riyad Mahrez រកគ្រាប់បាល់បាន៥គ្រាប់ ដោយការស៊ុតហ្វ្រីឃីគ រាប់គ្រប់ការប្រកួតពានរង្វាន់នៅអង់គ្លេស ហើយនេះជាលើកដំបូងដែលកីឡាករឆ្នើមជនជាតិអាល់ហ្សេរី ស៊ុតហ្វ្រីឃីគចូលទី ចាប់តាំងពីប្រកួត Premier League កាលពីខែកញ្ញា ឆ្នាំ២០១៩ ទល់នឹង Everton។
  • ខ្សែប្រយុទ្ធវ័យក្មេង Phil Foden រួមចំណែកបង្កើតគ្រាប់បាល់សរុបបាន៩គ្រាប់ នៅក្នុងការបង្ហាញខ្លួន ១២ប្រកួតនៅ League Cup(ស៊ុតចូល ៤គ្រាប់ និង assist ៥គ្រាប់)៕