Skip to content
PSG ស្មើក្នុងប្រកួតនៃការដឹកនាំដំបូងរបស់លោក Pochettino
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

PSG ស្មើក្នុងប្រកួតនៃការដឹកនាំដំបូងរបស់លោក Pochettino

ក្រុម Paris St Germain ទទួលបាន១ពិន្ទុក្នុងប្រកួតនៃការដឹកនាំដំបូងរបស់លោក Mauricio Pochettino ដោយលេងស្មើ១-១នៅទឹកដី Saint-Etienne យប់ថ្ងៃពុធទី៦ខែមករាឆ្នាំ២០២១។

PSG របូតគ្រាប់បាល់មុន ដោយការស៊ុតរបស់កីឡាករ Romain Hamouma ក្នុងនាទីទី១៩ មុនពេល Moise Kean តាមស្មើវិញក្នុងនាទី២២។ ក្នុងវគ្គទី២ PSG ជួបការលំបាកក្នុងការលេងទល់នឹងក្រុមម្ចាស់ផ្ទះដែលមានចំណាត់ថ្នាក់ទី១៤ក្នុងតារាង ហើយទីបំផុតបានត្រឹមស្មើគ្នា។

លោក Pochettino ដែលទើបត្រូវបានប្រកាសជាគ្រូបង្គោលថ្មី PSG ជំនួសលោក Thomas Tuchel កាលពីថ្ងៃសៅរ៍ និយាយថាលោកខកចិត្តនឹងលទ្ធផល តែសប្បាយចិត្តចំពោះការប្រឹងប្រែងនិងឥរិយាបថរបស់កីឡាករ។ លោកបន្ថែមថាពេលវេលាសម្រាប់ត្រៀមលក្ខណៈមុនប្រកួតគឺខ្លី ដូច្នេះវាពិបាក។ ទោះយ៉ាងណាលោកថានេះទើបតែជាការចាប់ផ្ដើម ហើយក្រុមការងារលោកត្រូវស្វែងយល់គ្នាបន្ថែមជាមួយកីឡាករ។

PSG ពេលនេះនៅក្រោមក្រុមកំពូលតារាង Lyon ចំនួន៣ពិន្ទុ ឆ្លងកាត់១៨ប្រកួតដូចគ្នា ក្រោយពេល Lyon ឈ្នះ៣-២លើ Lens បានពីការស៊ុតរបស់ Memphis Depay ២គ្រាប់និងបាល់ own-goal ១គ្រាប់របស់ Steven Fortes៕