Skip to content
អតីតខ្សែការពារ Man City រិះគន់គ្រូបរទេសនៅលីគចិន ថាមកដោយសារតែលុយ
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទះ

អតីតខ្សែការពារ Man City រិះគន់គ្រូបរទេសនៅលីគចិន ថាមកដោយសារតែលុយ

អតីតខ្សែការពាររបស់ Manchester City លោក Sun Jihai បាននិយាយរិះគន់គ្រូបង្វឹកបរទេសដែលមកដឹកនាំក្លិបនៅចិនថា មកដើម្បីតែលុយប៉ុណ្ណោះ ដោយសារគ្រូបង្វឹកទាំងនោះជួយឱ្យបាល់ទាត់ចិនរីកចម្រើនខ្លាំង ដើម្បីប្រជែង World Cup នោះទេ។

ការលើកឡើងនេះ មួយសប្ដាហ៍បន្ទាប់ពីក្លិប Beijing Guoan ទើបតែងតាំងលោក Slaven Bilic ជាគ្រូបង្វឹកកាលពីថ្មីៗនេះ ខណៈដែលបុរសជនជាតិក្រូអាតរូបនេះ ក៏បានអះអាងផងដែរថា លុយគឺជាកត្ដាដ៏សំខាន់មួយដែលជំរុញឱ្យលោក មកដឹកនាំនៅទីនោះ។

អតីតគ្រូបង្វឹកក្លិប West Bromwich Albion រូបនេះស្ថិតនៅក្នុងចំណោមគ្រូបង្វឹកបរទេសល្បីៗ ដូចជាលោក Fabio Cannavaro នៅ Guangzhou Evergrande និង Rafael Benitez នៅ Dalian Pro។

ហើយលោក Sun Jihai ដែលធ្លាប់ជាខ្សែការពាររបស់ក្លិប Man City ចន្លោះពីឆ្នាំ២០០២ ដល់ ២០០៨ បាននិយាយនៅក្នុងសម្ភាសន៍ នៅក្នុងកម្មវិធីទូរទស្សន៍មួយថា៖ “គ្រូបង្វឹកបរទេសមកប្រទេសចិន ក្នុងគោលបំណងសមញ្ញបំផុតមួយគឺ លុយ។ បើមិនដូច្នេះ តើពួកគាត់មកដើម្បីអ្វី? តើពួកគាត់ចង់ឱ្យកម្រិតបាល់ទាត់នៅចិនមានភាពប្រសើរឡើងដែរទេ? បន្ទាប់មក តើពួកគាត់បានធ្វើអ្វីខ្លះ”?

លោកបានបន្ថែមថា៖ “កីឡាករបរទេសជាច្រើនរូបដែលលេងនៅលីគរបស់យើង ត្រូវការលេងតែប្រយុទ្ធ ហើយមិនមែនការពារទេ។ ប៉ុន្ដែនេះមិនមែនជាកីឡាបាល់ទាត់ឡើយ។ នេះមិនមែនជាទិសដៅដើម្បីឆ្ពោះទៅការអភិវឌ្ឍបាល់ទា ត់នោះទេ”។វាប្រហែលអាចជួយឱ្យអ្នកឈ្នះបាននៅពេលនេះ ប៉ុន្ដែបានធ្វើឱ្យបាល់ទាត់ចិនកាន់តែខ្សោយទៅៗ”។