Skip to content
នាយដ្ឋាន​អង្គរក្ស ក្លាយជាក្លិបដំបូង​ចេញគោលការណ៍​មិន​ឲ្យ​កីឡាករ​វ៉ៃ​ជាប់គ្នារាល់សប្ដាហ៍
    ទំព័រដើម  »  កីឡាជាតិ  »  ប្រដាល់

នាយដ្ឋាន​អង្គរក្ស ក្លាយជាក្លិបដំបូង​ចេញគោលការណ៍​មិន​ឲ្យ​កីឡាករ​វ៉ៃ​ជាប់គ្នារាល់សប្ដាហ៍

ក្លិបនាយកដ្ឋានអង្គរក្ស នឹងក្លាយជាក្លិបគុនខ្មែរដំបូងបង្អស់ ដែលចេញគោលការណ៍មិនឲ្យកីឡាករទទួលការប្រកួត ជាប់ៗគ្នារាល់សប្ដាហ៍ទៀតឡើយ។ នេះបើតាមការ live លើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន របស់លោក ស៊ន អេលីត នៅថ្ងៃអង្គារ៍សប្ដាហ៍នេះ។ អ្នកគ្រប់គ្រងក្លិបលេចធ្លារូបនេះ ពន្យល់ថានេះជាការសម្រេចពីថ្នាក់គ្រប់គ្រងក្លិប ដើម្បីធានាគុណភាព និង បញ្ចៀសហានិភ័យ សម្រាប់កីឡាករក្នុងក្លិប។