គ្រូបាល់បោះសេដ្ឋកិច្ចប្រាប់មូលហេតុសំខាន់ពីការចូលរួមលីគលើកដំបូង

ការបង្កើនសមត្ថភាពកូនក្រុម និងត្រៀមសម្រាប់ការប្រកួតកីឡាជាតិ គឺជាគោលដៅដែលក្រុមបាល់បោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសម្រេចចិត្តចូលរួមការប្រកួតបាល់បោះជើងឯកថ្នាក់ជាតិរដូវកាល២០២០។ នេះបើតាមការឲ្យដឹងពីលោក លោក ហ៊ុន ចាន់ធឿន ដែលជាគ្រូបង្គោល។

គ្រូបង្វឹកដដែលប្រាប់ថា ក្រុមរបស់លោកលាយឡំដោយកីឡាករវ័យក្មេង និងអ្នកមានបទពិសោធពីមុនមកដែលមានអាយុពីចន្លោះ១៧ឆ្នាំដល់៣៤ឆ្នាំ ហើយបានប្រមូលផ្ដុំគ្នាប្រមាណមួយឆ្នាំចុងក្រោយនេះ។ លោកថា នេះជាលើកទីមួយហើយដែលក្រុមលោកចូលរួមការប្រកួតជើងឯកថ្នាក់ជាតិ។

លោក ហ៊ុន ចាន់ធឿន ពន្យល់ពីបំណងចូលរួម Cambodian Basketball League 2020 បែបនេះ “៖យើងយកគាត់មកដើម្បីព្យាយាមធ្វើអ្វីអស់ពីលទ្ធភាពដែលយើងលេងបាន។ ណាមួយយើងចង់ឲ្យថ្នាលពួកយើងបានលេងដើម្បីត្រៀមកីឡាជាតិ។”

គួរដឹងដែរថា ក្នុងការប្រកួតបាល់បោះថ្នាក់ជាតិ ២០២០ ក្រុមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលទាំងពីរលើកក្នុងការប្រកួតពីរដងដំបូង។ ថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា នេះក្រុមលោក ហ៊ុន ចាន់ធឿន ត្រូវជួបប្រកួតជាមួយ AsianBallers នៅម៉ោង៣រសៀល៕

Sovann Tith
Sovann Tithhttps://www.ams.com.kh/sports
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕

ព័ត៌មានជាប់ទាក់ទង

បណ្ដាញសង្គម

64,482FansLike
149FollowersFollow
31,400SubscribersSubscribe
- Advertisement -spot_img

ព័ត៌មានចុងក្រោយ