Skip to content
Barcelona ប៉េណាល់ទីឈ្នះ Sociedad ដើម្បីឡើងផ្ដាច់ព្រ័ត្រពាន Super Cup
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Barcelona ប៉េណាល់ទីឈ្នះ Sociedad ដើម្បីឡើងផ្ដាច់ព្រ័ត្រពាន Super Cup

Barcelona ឡើងទៅវគ្គផ្ដាច់ព្រ័ត្រពាន Spanish Super Cup ក្រោយផ្ដួល Real Sociedad ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី៣-២ បន្ទាប់ពីស្មើគ្នា១-១ក្នុងរយៈពេល១២០នាទី។

ក្នុងម៉ោងធម្មតា Barca បាននាំមុខមុនក្នុងនាទី៣៩ដោយ Frenkie de Jong តែត្រូវបានតាមស្មើដោយបាល់ពិន័យ១១ម៉ែត្រក្នុងនាទី៥១របស់ Mikel Oyarzabal។ នៅម៉ោងបន្ថែម១៥នាទី២ដង គ្មានគ្រាប់បាល់កើតឡើងឡើយ ដូច្នេះការប្រកួតត្រូវសម្រេចដោយការស៊ុតបាល់១១ម៉ែត្រ។

Sociedad ស៊ុតចូលតែ២គ្រាប់ប៉ុណ្ណោះក្នុងចំណោម៥បាល់ ដែលក្នុងនោះអ្នកចាំទី Marc Andre-ter Stegen សង្គ្រោះបាន២គ្រាប់។ ចំណែក Barca ទាត់ចូល៣គ្រាប់ក្នុងចំណោមការទាត់៥លើក។

ដោយឡែក នៅម៉ោង៣យប់ថ្ងៃព្រហស្បតិ៍នេះ Real Madrid នឹងប្រកួតជាមួយ Athletic Bilbao ដើម្បីប្រជែងយកកៅអីទៅប៉ះ Barca ក្នុងវគ្គផ្ដាច់ព្រ័ត្រនាថ្ងៃអាទិត្យ៕