Skip to content
ប្រណាំងកង់ជើងឯកថ្នាក់ជាតិ ២០២០​ កើន​អ្នក​ចូល​រួម​​គំហុក
    ទំព័រដើម  »  កីឡាជាតិ  »  ផ្សេងៗ

ប្រណាំងកង់ជើងឯកថ្នាក់ជាតិ ២០២០​ កើន​អ្នក​ចូល​រួម​​គំហុក

កំណើន​​​​កីឡាករ​ កីឡា​ការិនី និង​ ប្រតិភូ សរុប​ដែល​​ដែល​ចូល​រួម​ប្រកួត​ប្រជែង ការ​ប្រកួត​​កីឡាទោចក្រ​យាន​ជើងឯកថ្នាក់​ជាតិ ឆ្នាំ​២០២០ បាន​កើន​ឡើង​ស្ទើរ​ទ្វេរ​ដង ពី​រដូវ​កាល​​ចាស់។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់ លោក នូ ចំរើន អគ្គលេខាធិការ​ សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន ក្នុង​សន្និសទីត​ប្រកាស​ការ​ប្រកួត​ ដែល​ធ្វើ​ឡើង​នៅ​សាល​ គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា កាលថ្ងៃ​អង្គារ៍។

លោកលើក​ឡើង​ថា បរិបទកូវីដ ជាង​១ឆ្នាំ​ចុង​ក្រោយ​នេះ​ បាន​​ធ្វើឲ្យ​ពល​រដ្ឋជា​ច្រើន​ងាកមក​ជិះកង់ដើម្បីហាត់កីឡា។ របត់​នេះ​ បាន​រួមចំណែកក្នុង​ការ​បណ្ដុះធនធាន ​មួយ​កម្រិតទៀត​ សម្រាប់​វិស័យ​កីឡា​ទោចក្រយាន​​។ លោកថា​ បើ​ទោះ​ជា​ឆ្នាំ​នេះ សហព័ន្ធ បាន​សម្រិត​សម្រាំង និង​​រឹត​ត្បិត​បទ​បញ្ជារប្រកួត​ឲ្យ​តឹងរឹង ដើម្បី​បង្ការ​កូវីដ​ផង ប៉ុន្តែ​ចំនួន​កីឡាករ កីឡា​ការិនី ដែលដាក់​ពាក្យ​ប្រកួត​ប្រជែង បាន​ហក់​កើនឡើង​​យ៉ាង​ច្រើន ដែល​សហព័ន្ធ​ស្ទើរ​មិន​នឹក​ស្មាន​ដល់។

បើ​តាម​ការ​បញ្ជាក់​របស់​អគ្គលេខាធិការ​ រូប​នេះ ឲ្យ​ដឹង​ទៀតថា​ គោលដៅធំៗ២ ​នៃ​​ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ គឺដើម្បី​ពង្រឹងបច្ចកទេស និង​ការ​រៀបចំ​ ឆ្ពោះ​ទៅកាន់​ស៊ីហ្គេម ២០២៣ និង​ការ​ប្រកួត​កម្រិត​អន្តរជាតិ​ផ្សេងទៀត។ ទី២គឺ​ដើម្បី​​ បង្កើន​បច្ចេកទេស​​កីឡាករ និង​សម្រិត​សម្រាំង​ស្វែងរក​ យុវជន​ដែល​មាន​ ទេពកោសល្យ គ្រប់​ខេត្ត​ ក្រុង​ ឲ្យ​ពួកគេ​មាន​ឱកាស ​បង្ហាញ​សមត្ថភាព។

ការ​ប្រកួត​ជើង​ឯកថ្នាក់ជាតិ​ឆ្នាំ ២០២០ គ្រោង​នឹង​ធ្វើ​ឡើង​លើ​ទឹកដី​​ ខេត្ត​សៀមរាប នៅថ្ងៃ​ទី​ ២២ និង ២៣​មករា ខណៈ​​ឆ្នាំនេះ ​ជា​ឆ្នាំ​ដំបូង​ ដែល​សហព័ន្ធ​ ទទួល​បាន​សហការ​ឧបត្ថម្ភ​ថវិកា​​ជាង ២​ម៉ឺន​ដុល្លារ​ពី​ក្រុមហ៊ុន Herballife ដើម្បី​ដំណើការ​រៀបចំ​ ព្រឹត្តិការណ៍​ដែល​មាន ៣​វិញ្ញាសា សម្រាប់​កងកួក និង ៤​វិញ្ញសារ​សម្រាប់​កង់ភ្នំ៕