Skip to content
Liverpool ជាក្រុមការពារជើងឯក PL ទី២ដែលធ្លាក់ពី FA Cup ត្រឹមជុំទី៤
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Liverpool ជាក្រុមការពារជើងឯក PL ទី២ដែលធ្លាក់ពី FA Cup ត្រឹមជុំទី៤

គ្រាប់បាល់ហ្វ្រីឃីគដ៏អស្ចារ្យរបស់ Bruno Fernandes បានជួយ Manchester United ទទួលជ័យជម្នះ លើការប្រកួត FA Cup ជុំទី៤ ដោយលទ្ធផល ៣-២ ទល់នឹង Liverpool នៅទឹកដី Old Trafford។

Mohamed Salah រកគ្រាប់បាល់បាន២គ្រាប់ឱ្យ Liverpool នៅនាទីទី ១៨ និង ៥៨ ខណៈក្រុមរបស់លោក Ole Gunnar Solskjaer រកបាន៣គ្រាប់ធើ្វបានដោយ Mason Greenwood នៅនាទី២៦, Marcus Rashrod នៅនាទី ៤៨ និង Bruno Fernandes នៅនាទី៧៨។

សម្រាប់ជ័យជម្នះនេះ ជួយឱ្យ Man United ឡើងទៅជួបជាមួយក្រុម West Ham United ដែលដឹកនាំដោយអតីតអ្នកចាត់ការពួកគេគឺលោក David Moyes នៅជុំទី៥។

កំណត់ត្រា និង ស្ថិតិនៃការប្រកួតនេះ៖

  • Liverpool ឈ្នះការប្រកួតតែម្ដងប៉ុណ្ណោះ ក្នុងចំណោម១៥លើកចុងក្រោយនៅ Old Trafford គ្រប់ការប្រកួត ក្រៅពីនោះគឺពួកគេ ស្មើ៤លើក និង ចាញ់១០លើក។
  • Man United ទទួលបានជ័យជម្នះរាល់៨លើកក្នុងទឹកដីរបស់ខ្លួននៅ FA Cup ដែលនេះជាស្ថិតិល្អបំផុតមួយ តិចជាងកំណត់ត្រាដែលពួកគេធ្លាប់ធ្វើបានចន្លោះពីឆ្នាំ ១៩០៨ ដល់ ១៩១២ ដែលកាលនោះពួកគេឈ្នះនៅក្នុងទឹកដីខ្លួនឯង ៩ប្រកួតជាបន្ដបន្ទាប់។
  • Liverpool ជាក្រុមការពារជើងឯក Premier League ដំបូងដែលធ្លាប់ចេញពី FA Cup ឆាប់បំផុតត្រឹមជុំទី៤ បន្ទាប់ពី Manchester City នៅរដូវកាល ២០១៤-១៥។
  • Liverpool បរាជ័យជាប់គ្នាពីរដងជាប់គ្នា គ្រប់ការប្រកួតជាលើកដំបូង បើរាប់ចាប់តាំងពីខែ មីនា ឆ្នាំ២០២០ មក។
  • Roberto Firmino បានបញ្ជូនឱ្យ Mohamed Salah ១៨គ្រាប់ គ្រប់ការប្រកួតឱ្យ Liverpool ជាកីឡាករម្នាក់ដែល assist ឱ្យកីឡាករម្នាក់ទៀតច្រើនគ្រាប់បំផុត ក្រោមការដឹកនាំដោយលោក Jurgen Klopp។
  • Mason Greenwood រកគ្រាប់បាល់ដំបូងរបស់ខ្លួន ឱ្យ Manchester United ក្រោយលេងបាន១១ប្រកួតចុងក្រោយ។ នៅក្នុងវ័យ១៩ឆ្នាំ និង ១១៥ថ្ងៃ គេជាកីឡាករក្មេងបំផុតរបស់ Man United ដែលរកគ្រាប់បាល់ទល់នឹង Liverpool បន្ទាប់ពី Wayne Rooney នៅខែមករា ឆ្នាំ២០០៥។
  • Marcus Rashford រកគ្រាប់បាល់បាន៤គ្រាប់ទល់នឹង Liverpool នៅ Old Trafford ជាគ្រាប់បាល់ដែលគេរកបានច្រើនជាងគូប្រកួតណាៗទាំងអស់នៅទឹកដីរបស់ក្រុមបិសាចក្រហម។
  • បើរាប់ចាប់តាំងពីពេល Bruno Fernandes បង្ហាញខ្លួនលើកដំបូងឱ្យ Man United នៅខែកុម្ភៈ ឆ្នាំ២០២០ គេជាកីឡាករដែលមានគ្រាប់បាល់សរុបច្រើនបំផុត ២៨គ្រាប់គ្រប់ការប្រកួត ក្នុងចំណោមកីឡាករទាំងអស់នៅក្របខណ្ឌកំពូលរបស់អង់គ្លេស។
  • ប៉ុន្ដែបើគិតចាប់ពីដើមរដូវកាល ២០២០-២១ វិញ គ្មានកីឡាករណាដែលលេងឱ្យក្លិបនៅ Premier League អាចរកគ្រាប់បាល់បានច្រើនគ្រាប់បំផុត គ្រប់ការប្រកួតជាង Mohamed Salah និង Harry Kane នោះទេ(១៩គ្រាប់)៕