Skip to content
Ryan Garcia ប្រកួតជាមួយ Many Pacquiao ដើម្បីសម្រេចក្ដីស្រមៃរបស់ខ្លួន
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  ប្រដាល់

Ryan Garcia ប្រកួតជាមួយ Many Pacquiao ដើម្បីសម្រេចក្ដីស្រមៃរបស់ខ្លួន

អ្នកប្រដាល់វ័យក្មេង Ryan Garcia បានប្រកាសថាគេនឹងជួបប្រកួតជាមួយ កីឡាករចាស់វស្សា Manny Pacquiao ក្នុងជំនួបបន្ទាប់ ក្រោយទើបយកឈ្នះអតីតម្ចាស់មេដាយមាសអូឡាំពិក Luke Campbell កាលពីដើមខែមករា ឆ្នាំ២០២១។

អ្នកសារព័ត៌មាន Mike Coppinger របស់ The Athletic បានរាយការណ៍ថា កាលពីព្រឹកថ្ងៃអាទិត្យកន្លងទៅ មានការពិភាក្សារវាង Garcia ជាមួយ Pacquiao អំពីលទ្ធភាពនៃការផ្ដួចផ្ដើមប្រកួត ប៉ុន្ដែពុំទាន់មានការប្រកាសជាផ្លូវការនៅឡើយទេ។

ប៉ុន្ដែ Garcia បានបង្ហោះរូបភាពមួយសន្លឹកពណ៌នាពីការប្រកួតរវាងគេ ជាមួយ Pacquiao លើគណនី Instagram របស់ខ្លួន ដែលមានអ្នកគាំទ្រជាង៨លានថា៖ “ក្ដីសុបិនបានក្លាយជាការពិត។ វាជាកិត្តិយសដែលអាចឡើងលើសង្វៀនជាមួយ Manny Pacquiao ខ្ញុំតែងតែគោរពនូវអ្វីដែលអ្នកធ្វើ ទាំងក្នុង និងក្រៅសង្វៀនប្រកួត។ កីឡាករល្អបំផុតត្រូវតែឈ្នះនៅទីនេះ”។

Pacquiao ត្រូវបានគេរំពឹងថា នឹងឡើងវាយជាមួយ Conor McGregor ដោយមានមជ្ឈដ្ឋានគាំទ្រកីឡាប្រដាល់ជុំវិញពិភពលោក ប៉ុន្ដែរឿងនេះទំនងមិនអាចកើតឡើង បន្ទាប់ពី McGregor បរាជ័យទល់នឹង Dustin Poirier កាលពីម្សិលមិញ៕