Skip to content
McGregor កើបលុយបានប៉ុន្មានពីការប្រកួតដែលចាញ់ Poirier នៅ UFC 257?
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  ប្រដាល់

McGregor កើបលុយបានប៉ុន្មានពីការប្រកួតដែលចាញ់ Poirier នៅ UFC 257?

Corner McGregor ត្រូវបានរាយការណ៍ថា ទទួលបានចំណូល ៤០០០០ផោន/វិនាទី ពីការប្រកួត UFC 257 ជាមួយ Dustin Poirier ទោះបីជាកីឡាករជនជាតិអៀរឡង់រូបនេះ បរាជ័យក៏ដោយ។

អ្នកគុនចម្រុះទាំងពីរជួបប្រកួតតទល់គ្នា នៅទីក្រុង Abu Dhabi នៃប្រទេសអេមីរ៉េតអារ៉ាប់រួម ដែលនេះជាប្រកួតសងសឹក ពីឆ្នាំ២០១៤ ដែលកាលនោះ McGregor ជាអ្នកទទួលជ័យជម្នះ។

សូមបញ្ជាក់ថានេះជាលើកទី៣ហើយដែល អ្នកគុនចម្រុះជនជាតិអៀរឡង់បរាជ័យនៅ UFC ដោយពីរលើកកន្លងមក គេចាញ់ Nate Diaz និង Khabib។

តាមការចុះផ្សាយរបស់វេបសាយ Forbes បានឱ្យដឹងថា អ្នកប្រដាល់ជនជាតិអៀរឡង់ទទួលបានសរុបទាំងអស់ ១៨,២៥លានផោន ក្នុងនោះ ៣,៦៥លានផោនពីការប្រកួត បូករួមទាំងចំណូល Pay-Per-View ១៤,៦លានផោន។

ទោះយ៉ាងណាក្ដី ទឹកប្រាក់ដែលគេទទួលបានពីការប្រកួតនេះ នៅតិចជាងនៅក្នុងការប្រកួតឆ្នាំមុន ២១,៩លានផោន បន្ទាប់ពី McGregor បានប្រើពេលតែ៤០វិនាទីប៉ុណ្ណោះដើម្បីផ្ដួល Donald Cerrone។

វីឯ Poirier ដែលជាអ្នកឈ្នះ ទទួលបានតែ៧៣០,០០០ផោនប៉ុណ្ណោះ បូករួមជាមួយថ្លៃទទួលបានពី pay-per-view ផងដែរ ប៉ុន្ដែមិនអាចប្រៀបធៀបទៅនឹងលុយដែល MacGregor ទទួលបានឡើយ៕