Skip to content
ព្រឹត្តិការណ៍ One: Unbreakable III ថ្ងៃសុក្រនេះមានជនជាតិថៃតែម្នាក់គត់
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  ប្រដាល់

ព្រឹត្តិការណ៍ One: Unbreakable III ថ្ងៃសុក្រនេះមានជនជាតិថៃតែម្នាក់គត់

ក្រោយដំណើរការព្រឹត្តិការណ៍ UNBREAKABLE និង UNBREAKABLE II ប្រព្រឹត្តទៅដោយរលូន និងទទួលបានការគាំទ្រយ៉ាងផុសផុល ពេលនេះ ONE Championship នឹងរៀបចំការប្រកួតសារជាថ្មីនៅខែកម្ភៈនេះ។

ការប្រកួត ONE: UNBREAKABLE III នឹងត្រូវបានរៀបចំធ្វើនៅកីឡដ្ឋាន Singapore Indoor ក្នុងប្រទេសសិង្ហបុរី ដែលការប្រកួតនឹងផ្សាយផ្ទាល់នៅថ្ងៃសុក្រ ទី៥ ខែកុម្ភៈ ឆ្នាំ២០២១។

នៅក្នុងព្រឹត្តិការណ៍ប្រកួតដ៏ល្បីមួយនេះ នឹងមានការជួបប្រកួតរវាង អតីតម្ចាស់ជើងឯក Muay Thai World Champion កីឡាការិនី Stamp Fairtex និងកីឡាការិនីគុនចម្រុះជនជាតិអ៊ុយក្រែន Alyona Rassohyna។

Stamp Fairtex ចាប់ផ្ដើមអាជីពជាកីឡាការិនីគុនចម្រុះនៅខែតុលា ឆ្នាំ២០១៨ ហើយធ្លាប់គ្រងតំណែងជាជើងឯក ONE Atomweight Kickboxing World Champion និង Won ONE Atomweight Muay Thai World។

ដោយឡែក ជើងឯក MMA ជនជាតិជប៉ុន Shoko Sato នឹងត្រូវប៉ះ Fabricio Andrade។ Sato ពុំទាន់ស្គាល់បរាជ័យនៅឡើយទេ ក្នុងការប្រកួត ONE ដោយរូបគេបានផ្ដួលកីឡាករឆ្នើមៗជាច្រើនរូប ហើយឡើងទៅលេខ២ក្នុងតារាងចំណាត់ថ្នាក់ប្រភេទទម្ងន់ Bantamweight។ រីឯ Wonder Boy វិញទទួលបានជ័យជម្នះនៅក្នុងការបង្ហាញខ្លួនលើកដំបូងរបស់ខ្លួន កាលពីខែសីហា ឆ្នាំ២០២០។

គូប្រកួតនៅក្នុងព្រឹត្តិការណ៍ UNBREAKABLE III មានដូចជា៖