Skip to content
CR7 ក្លាយជាកីឡាករបាល់ទាត់អឺរ៉ុបដំបូងបង្អស់ដែលរកបានរយគ្រាប់សម្រាប់ជម្រើសជាតិ
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

CR7 ក្លាយជាកីឡាករបាល់ទាត់អឺរ៉ុបដំបូងបង្អស់ដែលរកបានរយគ្រាប់សម្រាប់ជម្រើសជាតិ

ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ព័រទុយហ្គាល់ ក្លាយជាកីឡាករទី១ក្នុងទ្វីបអឺរ៉ុបដែលរកបាន១០០គ្រាប់សម្រាប់ក្រុមជម្រើសជាតិ រួចហើយស៊ុតលើស១០០គ្រាប់នេះទៀត តាមរយៈគ្រាប់បាល់ទាំង២របស់គេក្នុងជ័យជម្នះ២-០លើស៊ុយអែត ក្នុងពាន UEFA Nations League យប់ថ្ងៃអង្គារទី៨ខែកញ្ញាឆ្នាំ២០២០។

CR7 វ័យ៣៥ឆ្នាំ បានស៊ុតហ្វ្រ៊ីឃីកកោងយ៉ាងអស្ចារ្យបញ្ចូលទីក្នុងនាទី៤៥ ដែលជាការស៊ុតហ៊្វ្រីឃីកចូលលើកទី៥៧ក្នុងអាជីពរបស់គេ។ បន្ទាប់មក តារាមកពីក្លិប Juventus ដដែលនេះ បានស៊ុតពីដំបូលទូកយ៉ាងចំណានមួយគ្រាប់ទៀតក្នុងនាទី៧២ ដែលជាគ្រាប់ទី១០១របស់គេសម្រាប់ព័រទុយហ្គាល់។
អតីតសមាជិក Sporting Lisbon, Manchester United និង Real Madrid ខាងលើដែលបានលេង៨១នាទីក្នុងប្រកួតទី១៦៥សម្រាប់ជម្រើសជាតិយប់មិញ នៅខ្វះ៨គ្រាប់ទៀតដើម្បីតាមស្មើកំណត់ត្រាពិភពលោក។

កំណត់ត្រាពិភពលោកកីឡាករដែលរកបានគ្រាប់បាល់ច្រើនបំផុតសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិ គឺ Ali Daei របស់អ៊ីរ៉ង់ ដែលរកបាន១០៩គ្រាប់លើឆាកអន្តរជាតិរវាងឆ្នាំ១៩៩៣ដល់២០០៦។

អ្នករកបានគ្រាប់បាល់ច្រើនជាងគេបន្ទាប់ពី CR7 គឺ Sunil Chhetri របស់ឥណ្ឌា (៧២គ្រាប់) និង Lionel Messi របស់អាហ្សង់ទីន (៧០គ្រាប់)។
ខាងក្រោមនេះជាក្រាបបង្ហាញពីរបៀបដែល CR7 រកបានគ្រាប់ទាំង១០១សម្រាប់ព័រទុយហ្គាល់។

ស្ថិតិគ្រាប់បាល់តាមឆ្នាំដែល CR7 រកបាន
ចំនួនគ្រាប់បាល់ដែល CR7 រកបានក្នុងពានរង្វាន់នានានិងការប្រកួតមិត្តភាព
CR7 រកបាន៥៤គ្រាប់ដោយជើងស្ដាំ, ២៥គ្រាប់ដោយក្បាល, ២២គ្រាប់ដោយជើងឆ្វេង។
គ្រាប់បាល់របស់ CR7 ចំនួន៨០គ្រាប់កើតឡើងក្នុងប្រអប់, ២១គ្រាប់កើតឡើងក្រៅប្រអប់។