Skip to content
ការប្រកួតជម្រុះ World Cup នៅទ្វីបអាស៊ីត្រូវលើកពេលទៅខែមិថុនា ឆ្នាំ២០២១
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

ការប្រកួតជម្រុះ World Cup នៅទ្វីបអាស៊ីត្រូវលើកពេលទៅខែមិថុនា ឆ្នាំ២០២១

ការប្រកួតដែលនៅសល់ក្នុងជុំទី២វគ្គជម្រុះ FIFA World Cup 2022 នឹងត្រូវបានលើកពេលវេលារហូតដល់ខែមិថុនា ឆ្នាំ២០២១ ដោយសារស្ថានភាពនៃការរាតត្បាតជំងឺកូវីដ១៩។

សហព័ន្ធកីឡាបាល់ទាត់អេម៊ីរ៉េតអារ៉ាប់រួម បានប្រកាសកាលពីថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ថា ការប្រកួតរវាងពួកគេជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី និង ឥណ្ឌូណេស៊ី ដែលគ្រោងធ្វើនៅថ្ងៃទី២៥ និង ៣០ខែមីនា ត្រូវលើកពេលទៅធ្វើនៅទឹកដីកណ្ដាលណាមួយ ក្នុងពេលដែលត្រូវបានលើកនោះ។

ដោយសារការរឹតត្បិត និង បទបញ្ជាចត្តាឡីស័កបានធ្វើឱ្យការធ្វើដំណើរឆ្លងប្រទេសនៅអាស៊ីមានការពិបាក ទើបមានការរៀបចំលេងនៅទឹកដីកណ្ដាល។

សូមបញ្ជាក់ថានៅអាស៊ីមាន៤កៅអីសម្រាប់ការប្រកួត ជុំផ្ដាច់ព្រ័ត្រ FIFA World Cup នៅកាតារ ហើយក្រុមជើងឯកពានរង្វាន់ទ្វីបអាស៊ីមួយនេះ នឹងចូលរួមព្រឹត្តិការណ៍នេះ ក្នុងនាមជាក្រុមម្ចាស់ផ្ទះ៕