Skip to content
ម្ចាស់ក្លិប Inter Milan ប្រកាសបិទក្លិប ដែលទើបឈ្នះពានលីគកំពូលចិន
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

ម្ចាស់ក្លិប Inter Milan ប្រកាសបិទក្លិប ដែលទើបឈ្នះពានលីគកំពូលចិន

ក្រុមជើងឯកលីគកំពូលចិន Jiangsu FC ដែលមានម្ចាស់រួមជាមួយ Inter Milan បានប្រកាសបិទក្លិប នេះបើតាមការប្រកាសរបស់ក្លិបកាលពីថ្ងៃអាទិត្យ។

ម្ចាស់ក្រុមហ៊ុន Suning បានប្រកាសថាការបិទក្លិបនេះដោយសារ ចង់ផ្ដោតសំខាន់តែលើជំនួញនៅក្នុងប្រទេសជាង។

ក្លិប Jiangsu បានគ្រងតំណែងជើងឯកក្របខណ្ឌ Chinese Super League ជាលើកដំបូងរបស់ពួកគេ ក្នុងខែវិច្ឆិកា ឆ្នាំ២០២០។

កន្លងមកអតីតគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស Fabio Capello ធ្លាប់ដឹកនាំក្រុមនេះនៅឆ្នាំ ២០១៧ ដល់ ២០១៨ ហើយ Gareth Bale ក៏ខិតជិតក្នុងការផ្ទេរ ទៅចូលរួមក្លិបមួយនេះពី Real Madrid ក្នុងឆ្នាំ ២០១៩ ផងដែរ។

តាមព័ត៌មានដែលប្រភពពីក្រុម Suning បានផ្ដល់ឱ្យ BBC Sport បានបញ្ជាក់ថាការបិទក្លិប Jiangsu មិនធ្វើឱ្យប៉ះពាល់ដល់ Inter Milan ដែលបច្ចុប្បន្នកំពុងឈរនៅកំពូលតារាង Serie A ប៉ុន្ដែក្លិបនេះត្រូវការការវិនិយោគពីបរទេស សម្រាប់រយៈពេលច្រើនខែ៕