Skip to content
Benzema រកគ្រាប់បាល់ចុងម៉ោង ឱ្យ Real Madrid តាមស្មើ Atletico Madrid នៅ La Liga
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Benzema រកគ្រាប់បាល់ចុងម៉ោង ឱ្យ Real Madrid តាមស្មើ Atletico Madrid នៅ La Liga

ខ្សែប្រយុទ្ធ Karim Benzema រកគ្រាប់បាល់តាមស្មើឱ្យ Real Madrid ក្នុងជំនួប Derby ជាមួយក្រុមរួមទីក្រុង Atletico Madrid ដោយលទ្ធផល ១-១​ កាលពីយប់ថ្ងៃអាទិត្យ ទី៧ ខែមីនា ឆ្នាំ២០២១។

ក្រុមម្ចាស់ផ្ទះ Atletico Madrid មានគ្រាប់បាល់នាំមុខនៅនាទីទី១៥ រកបានដោយខ្សែប្រយុទ្ធ Luis Suarez។

Bezema បានព្យាយាមស៊ុតសំដៅទីគូប្រកួតច្រើនលើក ប៉ុន្ដែត្រូវបានរារាំងដោយអ្នកចាំទី Jan Oblak មុនពេលស៊ុតបញ្ចូលទីពីការបញ្ជូនដោយមិត្តរួមក្រុម Casemiro នៅនាទីទី៨៨។

ទោះយ៉ាងណាក្ដី Atletico នៅបន្ដឈរកំពូលតារាង La Liga និងមានគម្លាត៣ពិន្ទុពីក្រុមលេខ២ Barcelona ដែលទើបបោះឆ្នោតជ្រើសរើសប្រធានក្លិបថ្មី៕