Skip to content
បើកក្បាល២០២១បានជាង២ខែ ផលិតករ​គុនខ្មែរ២រូប ផ្ទុះរិះគន់កីឡាករល្បីតែវ៉ៃលុំៗ
    ទំព័រដើម  »  កីឡាជាតិ  »  ប្រដាល់

បើកក្បាល២០២១បានជាង២ខែ ផលិតករ​គុនខ្មែរ២រូប ផ្ទុះរិះគន់កីឡាករល្បីតែវ៉ៃលុំៗ

ផលិតករ និងជាប្រធានគ្រប់គ្រងកម្មវិធីគុនខ្មែរស្ថានីយ៍​ប៉ុស្តិ៍ បាយ័ន្ត​ ចុងសប្ដាហ៍​មុន ​បាន​បើក​ការ​វាយ​ប្រហារ​ដោយ​ខក​ចិត្ត តាម​រយៈ​គណនី ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​លោក ចំពោះ​កីឡាករ​​ល្បី​ៗ​ខ្មែរ​ ដែល​ប្រកួត​លំៗ បង្គ្រប់កិច្ច មិន​អស់​សមត្ថភាព។ លោក​បាន​រិះគន់​ ធ្ងន់ៗលើ​ក​ឥរិយាបថ​នៃ ការ​ប្រកួត​គូ​លំដាប់ ដែល​មាន​កីឡាករ​ល្បីៗ​​វាយ បែ​រ​ជា​គ្មាន​ភាព​ជក់ចិត្ត​ទាល់​តែសោះ និង​​មិនស្មើ​ទាំង​គូ​បើក​ឆាក​ផង​ ដែល​ធ្វើ​ឲ្យ​មហាជនរិះគន់​ដល់​កម្មវិធី​​ទៀត​។