Skip to content
Inter Milan ឈ្នះ៧ប្រកួតចុងក្រោយនៅ Serie A ក្រោយយកបាន៣ពិន្ទុពី Atalanta
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Inter Milan ឈ្នះ៧ប្រកួតចុងក្រោយនៅ Serie A ក្រោយយកបាន៣ពិន្ទុពី Atalanta

Inter Milan បានរក្សាគម្លាត៦ពិន្ទុនៅកំពូលតារាង Serie A ក្រោយទទួលជ័យជម្នះលើ Atalanta ដោយលទ្ធផល ១-០ ដែលគ្រាប់បាល់ជ័យជម្នះនេះរកបានដោយកីឡាករ Milan Skriniar ជាអ្នករកគ្រាប់បាល់បញ្ចូលទីក្នុងវគ្គទី២។

ខ្សែការពារវ័យ២៦ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទីនៅនាទីទី៥៤ ឱ្យក្រុមលោក Antonio Conte ទទួលបាន៣ពិន្ទុពីការប្រកួតដ៏តានតឹងមួយនេះ។

បច្ចុប្បន្ន Inter Milan ឈ្នះ៧ប្រកួតជាប់គ្នានៅក្នុងលីគ ដែលជាស្ថិតិល្អក្នុងក្ដីរំពឹងគ្រងតំណែងជើងឯក Serie A ជាលើកដំបូង ក្រោយខកខានជាង១០ឆ្នាំទៅហើយ។

ហើយបរាជ័យក្នុងការប្រកួតនេះ បានធ្វើឱ្យក្រុម Atalanta បញ្ចប់ស្ថិតិឈ្នះ៤ប្រកួតជាប់គ្នានៅក្នុងលីគ ហើយពួកគេឈរនៅចំណាត់ថ្នាក់លេខ៥ក្នុងតារាង Serie A និងមានគម្លាត១ពិន្ទុពីក្រុមលេខ៤ Roma៕