Skip to content
ក្រោយ​ខាន​ប្រកួត​ជាង​១​ឆ្នាំ Roger Federer នឹង​ប៉ះ​កីឡាករ​អង់គ្លេស​នៅ​កាតារថ្ងៃនេះ
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  ផ្សេងៗ

ក្រោយ​ខាន​ប្រកួត​ជាង​១​ឆ្នាំ Roger Federer នឹង​ប៉ះ​កីឡាករ​អង់គ្លេស​នៅ​កាតារថ្ងៃនេះ

កីឡាករ​វាយ​កូន​បាល់​​ជនជាតិ​អង់គ្លេស Dan Evans ​នឹង​ក្លាយ​ជា​គូ​ប្រកួត​ទី​១​របស់​កំពូល​កីឡាករ​ស្វ៊ីស Roger Federer ​ដែល​បាន​អាក់ខាន​ការ​ប្រកួត​ជាង​១​ឆ្នាំ​ដោយសារ​របួស​។

Evans ​បាន​ផ្ដួល​កីឡាករ Jeremy Chardy ៦-៤, ១-៦ និង ៦-២ ​ក្នុង​ជុំ​ទី​២​ពាន Qatar Open ហើយ​នឹង​ឡើង​ទៅ​ប៉ះ Federer ក្នុង​វគ្គ​១៦​នាក់​ចុង​ក្រោយ​នា​ថ្ងៃ​ពុធ​ទី​១០​ខែ​មីនា​ឆ្នាំ​២០២១​នេះ​​។

Federer ​បច្ចុប្បន្ន​វ័យ​៣៩​ឆ្នាំ​ បាត់​មុខ​ពី​ពាន​រង្វាន់​នានា​រយៈ​ពេល​ជាង​១​ឆ្នាំ​ក្រោយ​​​វះកាត់​ព្យាបាល​ជង្គង់​២​ដង ប៉ុន្តែ​បាន​វិល​មក​ទីលាន​ហ្វឹកហាត់​វិញ ​និង​បាន​សាក​ដៃ​ជាមួយ Evans ​ថ្មី​ៗ​នេះ​​។

Evans វ័យ​៣០​ឆ្នាំ និយាយ​ថា​គេ​បាន​សាក​ដៃ​ជាមួយ Federer ​២សប្ដាហ៍​ចុង​ក្រោយ ហើយ​គេ​គិត​ថា​ខ្លា​ចាស់​រូបនេះ​​នៅ​តែ​លេង​ល្អ​ណាស់​៕