Skip to content
ខ្សែប្រយុទ្ធវ័យ១៧ឆ្នាំ វឿន វ៉ា របស់ក្លិបខេត្តព្រៃវែងមិននឹកស្មានថាអាចលេងលីគកំពូលកម្ពុជា
    ទំព័រដើម  »  កីឡាជាតិ  »  បាល់ទាត់

ខ្សែប្រយុទ្ធវ័យ១៧ឆ្នាំ វឿន វ៉ា របស់ក្លិបខេត្តព្រៃវែងមិននឹកស្មានថាអាចលេងលីគកំពូលកម្ពុជា

ភ្នំពេញ៖ ខ្សែ​ប្រយុទ្ធ​វ័យ​១៧​ឆ្នាំ​ វឿន វ៉ា របស់ក្រុមបាល់ទាត់ខេត្តព្រៃវែងបានលើកឡើងថា ខ្លួន​មិន​ដែល​សង្ឃឹម​​បាន​បង្ហាញ​ខ្លួន​ក្នុង​លីគ​​ត្រឹម​វ័យ​នេះ​ឡើយ​ ។​

​យុវជន​វ័យ​១៧ ឆ្នាំ​​ខាងលើ​​បានថ្លែងប្រាប់ទៅគេហទំព័រខេមប៊ូឌាហ្វូតបល​ឲ្យ​ដឹង​ថា ​ខ្លួន​ជា​កីឡាករ​ដែល​មិន​ធ្លាប់​ទទួល​បាន​ការ​ហ្វឹកហាត់​នៅ​សាលា​បាល់ទាត់​ជាតិ​បាទី​ឡើយ ហើយ​ការ​ចូល​លេង​បាល់​​ដំបូង​នៅ​ក្រុម Happy Football, Cambodia KMH ​និង​បាន​ចូល​លេង​នៅ​យុវជន​វិសាខា​ ក្រោយ​មក​ផ្លាស់​ទៅ​លេង​ឲ្យ​ខេត្ត​ព្រៃវែង​នេះ​ឯង​។ ​រដូវ​កាលមុន​គេ​រក​បាន ១៦ គ្រាប់​ឲ្យ​ខេត្ត​ព្រៃវែង និង​ជួយ​ក្រុម​នេះ​បាន​ឡើង​មក​លេង​​លីគ​កំពូល​កម្ពុជា។

យុវជន​​រូប​នេះ​កើត​ថ្ងៃ​ទី០៧ ខែ​ឧសភា ឆ្នាំ​​២០០៣ ​នៅ​ខេត្ត​ព្រៃវែង។ មួយ​ឆ្នាំ​ពេញ​បង្ហាញ​​ខ្លួន​នៅ ព្រៃវែង​ ធ្វើ​ឲ្យ​គេ​ទទួល​បាន​បទ​ពិសោធ​​កាន់​តែ​ច្រើន ក្នុង​នាម​ជា​កីឡាករ​អាជីព​វ័យ​ក្មេង​។ យុវជន​​ឆ្នើម​របស់​ព្រៃវែង​រូប​នេះ​មាន​​បង​ប្អូន ៣ នាក់​គេ​ជា​កូន​ទី​២​ក្នុង​គ្រួសារ។

ក៏រំលឹកផងដែរថា ក្នុងការប្រកួតបើករហូវកាលនៃពានរង្វាន់មីតហ្វូន ខេមបូឌាលីន ក្រុមបាល់ទាត់ខេត្តព្រៃវែងបានបើកីឡដ្ឋានរបសខ្លួនទទួលភ្ញៀញខ្លាពណ៍ទឹកក្រូច អង្គរថាយហ្គឺរ ដោយទទួលបានលិទ្ធផង១ស្មើ៕